សំ រីម ចេញទៅហ្វឹកហាត់នៅចិន ១ខែមុនស៊ីហ្គេមនៅម៉ាឡេស៊ីឈានចូលមកដល់

នូ មករា April 11, 2017


ភ្នំពេញ៖ កាលពីព្រឹកព្រលឹមថ្ងៃទី៩ ខែមេសា ម្សិលមិញនេះ កីឡាករកាយសម្ព័ន្ធជម្រើសជាតិកម្ពុជា សំ រីម បានចាកចេញទៅហ្វឹកហាត់នៅប្រទេសចិនរយៈពេល ១ ខែពេញដើម្បីត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី ដែលគ្រោងរៀបចំឡើងក្នុងខែសីហាខាងមុខនេះ។

អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធ កម្ពុជាលោក ណយ ផាណា បានមានប្រសាសន៍ថា៖ «កីឡាករ សំ រីម នឹងធ្វើការហ្វឹកហាត់នៅទីក្រុង Shantou ខេត្ត Guangdong ប្រទេសចិន ជាមួយគ្រូរបស់ចិន និងកីឡាករចិននៅទីនោះ ។ សម្រាប់ការហ្វឹកហាត់នេះទទួលបានជួយឧបត្ថម្ភរបស់លោក Gordon Taing ដែលជាអនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រោមការជួយឧបត្ថម្ភពីក្រសួងអប់រំយុវជន និងកីឡា ។»

លោកបានបន្ថែមថា នាឆ្នាំ២០១៨ ខាងមុខសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា មានគម្រោងនឹងអញ្ជើញគ្រូចិនមកជួយបង្ហាត់នៅស្រុកខ្មែរ ដែលជាការល្អប្រសើរជាងការបញ្ជូនកីឡាករទៅហាត់នៅចិន ខណៈទាំងកីឡាករ និងក្មេងៗមានភារកិច្ចសិក្សាដែលគេមិនអាចចេញទៅហាត់ចោលការរៀនសូត្របានឡើយ។ លោក ណយ ផាណា បានបញ្ជាក់ដែរថា គូភាគីប្រទេសចិន បានយល់ព្រមតាមសំណើររបស់កម្ពុជាហើយ នៅតែការសម្រេចចុងក្រោយបន្ទាប់ពីមានការប្រជុំសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធប៉ុណ្ណោះ ។

សូមបញ្ជាក់ថា កីឡាករ សំ រីម មានអាយុ ២២ឆ្នាំ និងជាកីឡាករលេចធ្លោជាងគេក្នុងក្រុមកីឡាកាយសម្ព័ន្ធ Artistic ហើយធ្លាប់បានចេញទោហ្វឹកហាត់នៅប្រទេសជប៉ុន នាពេលកន្លងមក ថែមទាំងធ្លាប់ចូលរួមប្រកួតជាលក្ខណៈអន្តរជាតិជាច្រើនលើកផងដែរ ៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត