រស់ រិទ្ធីយ៉ា នឹងប៉ះ ឈាវ បូរ៉ា ក្នុងវគ្គ ៨នាក់ចុងក្រោយនៃព្រឹត្តិការណ៍ប្រកួតស្តេចអុកអង្គរសង្ក្រាន្តឆ្នាំ២០១៧

នូ មករា April 8, 2017


ភ្នំពេញ៖ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះព្រឹត្តិការណ៍ប្រកួតអុកអង្គរសង្ក្រាន្តឆ្នាំ២០១៧ នឹងចាប់ផ្ដើមហើយនៅលើទឹកដីអង្គរខេត្តសៀមរាប ពោលគឺចំថ្ងៃចូលឆ្នាំខ្មែរតែម្ដង ខណៈដែលក្រុមកីឡាករទាំង ៨នាក់កំពុងហ្វឹកហាត់វិជ្ជាគុណរៀងៗខ្លួន ក្នុងនោះ ឈាវ បូរ៉ា ត្រូវតទល់ជាមួយជើងខ្លាំង រស់ រិទ្ធីយ៉ា ក្នុងវគ្គ៨នាក់នៃដំណាក់កាលផ្តាច់ព្រ័ត្រ។


បើតាមមន្ត្រីរបស់សហព័ន្ធកីឡាអុកកម្ពុជាបានឱ្យដឹងថា រស់ រិទ្ធីយ៉ា មានស្រុកកំណើតនៅខេត្តកំពង់ចាមហើយបច្ចុប្បន្នកំពុងរស់នៅរាជធានីភ្នំពេញដូចគ្នា កីឡាកររូបនេះធ្លាប់គ្រងចំណាត់ថ្នាក់លេខ៣ ប្រចាំពានរង្វាន់សម្តេច ហ៊ុន សែន កាលពីឆ្នាំ២០១០ ហើយកាលពីឆ្នាំ២០១៦ លោកទទួលបានចំណាត់ថ្នាក់លេខ៤ ប្រចាំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រីឯឈាវ បូរ៉ា ដែលមានស្រុកកំណើតនៅខេត្តកំពង់ចាមហើយបច្ចុប្បន្នកំពុងរស់នៅក្នុងរាជធានីភ្នំពេញធ្លាប់ជាម្ចាស់ជើងប្រចាំព្រឹត្តិការណ៍អង្គរសង្ក្រាន្តកាលពីឆ្នាំ២០១៤ និងឆ្នាំ២០១៥។

ក្រៅពីនេះកីឡាករចំណាត់ថ្នាក់លេខ១ ប្រចាំក្រុម(ក) ប៊ិន គាសេង ប៉ះជាមួយជើងខ្លាំងចំណូលថ្មីមកពីខេត្តប៉ៃលិន លឹម ផល្លា ដែលជាកីឡាករលេខ២ ឡើងមកពីក្រុម(ខ)នៃវគ្គជម្រុះដំណាក់កាលទី១នៅ NOCC រីឯកីឡាករលេខ២ ប្រចាំក្រុម(គ) ម៉ី កែវនិម្មិត ត្រូវតទល់ជាមួយកីឡាករ ឆយ វីរ៉ា ដែលជាកីឡាករលេខ១ ប្រចាំក្រុម(ឃ) ខណៈលេខ១ ក្រុម(គ)កីឡាករ កាំង ហេង ប៉ះជាមួយកីឡាករ ហេង សៅឌី លេខ២ ក្រុម(ឃ)៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត