NOCC ប្រគល់លុយសុទ្ធ ១៣៥.៤០០ដុល្លារ ជូនដល់អង្គការមនុស្សធម៌នានាតាមការសន្យា

នូ មករា April 8, 2017


ភ្នំពេញ៖ ក្រោយពីប្រមូលថវិកាជាង ១៣៥.៤០០ដុល្លារបានពីការចុះឈ្មោះរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអង្គរកាលពីឆ្នាំ២០១៦ កន្លងទៅរួចរាល់ហើយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរៀបចំពិធីប្រគល់ប្រាក់ឧបត្ថម្ភជូនដល់អង្គការមនុស្សធម៌នានា និងមន្ទីរពេទ្យកុមារអង្គរកាលពីព្រឹកថ្ងៃទី៨ ខែមេសាម្សិលមិញ។


ថវិកាបរិច្ចាគចំនួន ១៣៥.៤០០ដុល្លារនេះ ត្រូវបាន NOCC បានប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរចំនួន ១១ម៉ឺនដុល្លារ, អង្គការកាកបាទក្រហមកម្ពុជាចំនួន ១ម៉ឺនដុលា្លរ, អង្គការ Cambodia Trust ចំនួន ២,៦០០ដុល្លារ, អង្គការ Cambodia Disable Athletics Federation(CDAF) ចំនួន២,៤០០ដុល្លារ, អង្គការ Handicap International Belgium ចំនួន ២ពាន់ដុល្លារ និងអង្គការបេះដូងមាសចំនួន ៨,៤០០ដុល្លារ ហើយថវិកាទាំងនេះ អង្គការបេះដូងមាសបានបែងចែកទៅលើគម្រោងចំនួន ៤ គឺកីឡាជនពិការចំនួន២,៤០០ដុល្លារ, New Child Care Center ចំនួន ២ពាន់ដុល្លារ, អប់រំកាយនៅតាមសាលារៀន ២ពាន់ដុល្លារ និងគម្រោងអភិវឌ្ឍន៍យុវជនចំនួន ២ពាន់ដុល្លារ។

សម្រាប់ថវិកាកាកបាទក្រហមលោកថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងរកឱកាសយកទៅប្រគល់ជូនសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនដោយផ្ទាល់តែម្ដង ។ អគ្គលេខាធិកានៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោក វ៉ាត់ ចំរើនបានថ្លែងថា៖ «ថវិកាមនុស្សធម៌ដែលប្រគល់ជូននៅឆ្នាំនេះ គឺមានការកើនឡើងជិត ២០០ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលមានចំនួនប្រមាណជាជាង ៥ម៉ឺនដុល្លារតែប៉ុណ្ណោះ។ ការកើនឡើងដ៏ច្រើនសន្ធឹកសន្ធាប់នេះ ដោយសារប្រជនជនមានការយល់ដឹងពីតម្លៃនៃសុខភាព និងសនុស្សធម៌ ជាពិសេសការចូលរួមឧបត្ថម្ភពីក្រុមហ៊ុនឯកជន។»

គួរបញ្ជាក់ផងដែរថា NOCC គ្រោងបង្កើតឲ្យមានព្រឹត្តិការណ៍កីឡាបែបមនុស្សធម៌នេះឲ្យកាន់តែច្រើនថែមទៀតនៅឆ្នាំក្រោយៗ ដើម្បីចូលរួមចំណែកជួយដល់សង្គម និងបរិស្ថាន ជាពិសេសជួយដល់កុមារក្រីក្រនៅជនបទតាមរយៈការផ្តល់ថវិកាមនុស្សធម៌ដល់អង្គការនានា និងមន្ទីរពេទ្យកុមារ៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត