ថៃគ្រងជើងឯកពានរង្វាន់វ័យចាស់ឯកឧត្តម ខៀវ កាញ្ញារិទ្ធ លើកទី២

នូ មករា April 7, 2017


ភ្នំពេញ៖ ការប្រកួតបាល់ទាត់មិត្តភាពអន្ដរជាតិវ័យចាស់ដណ្ដើមពានរង្វាន់ឯកឧត្តម ខៀវ កាញ្ញារិទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានបញ្ចប់ជាស្ថាពរហើយ ដោយក្រុមវ័យចាស់ខេត្តសុរិន្ទរបស់ថៃ ជាអ្នកគ្រងតំណែងជើងឯក បន្ទាប់ពីបានឆ្លងកាត់ប្រកួតសន្សំពិន្ទុវិលជុំ ៤ប្រកួតឈ្នះទាំង ៤ប្រកួត ខណៈក្រុមម្ចាស់ផ្ទះកម្ពុជា បានត្រឹមជើងឯករង ដោយ ៤ប្រកួតឈ្នះ៣ និងចាញ់១ ។

សម្រាប់ជ័យជម្នះទាំង ៤ប្រកួតរបស់ក្រុមតំណាងប្រទេសថៃ គឺឈ្នះម្ចាស់ផ្ទះកម្ពុជា ២-០, ឈ្នះក្រុមវ័យចាស់កូរ៉េ ៦-០, ឈ្នះក្រុមហូជីមិញរបស់វៀតណាម ៣-១ និងប្រកួតចុងក្រោយកាលពីល្ងាចមិញ បានយកឈ្នះក្រុមខេត្តចំប៉ាសាក់របស់ឡាវ ដោយលទ្ធផល ៥-០ ។ រីឯក្រុមវ័យចាស់កម្ពុជា បន្ទាប់ពីចាញ់ថៃ បានយកឈ្នះក្រុមចំប៉ាសាក់ ៦-៣, ឈ្នះក្រុមសាធារណរដ្ឋកូរ៉េ ៧-១ និងឈ្នះក្រុមហូជីមិញ ៤-១ ។

គួរបញ្ជាក់ថា នេះជាលើកទី២ ហើយ ដែលឯកឧត្ដម ខៀវ កាញ្ញារិទ្ធ ផ្ដួចផ្ដើមគំនិតរៀបចំពានរង្វាន់មិត្តភាពអន្ដរជាតិនេះឡើង ក្នុងគោលបំណងរឹតចំណងមិត្តភាពរវាងក្រុមវ័យចាស់តំណាងឲ្យប្រទេសនីមួយៗ ដែលបានចូលរួមប្រកួត និងរួមចំណែកលើកស្ទួយវិស័យកីឡាជាតិឲ្យកាន់តែរីកចម្រើន ។ ពិសេសគឺការបំផុសបំផុលឲ្យយុវជនចូលរួមលេងកីឡាឲ្យបានច្រើនកុះករ ដើម្បីចៀសឆ្ងាយពីគ្រឿងញៀន និងរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការផ្សាព្វផ្សាយឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត