គ្រូគុនក្បុក្កតោជើងចាស់មកពីបណ្ដាខេត្តនានាទទួលបានការលើកទឹកចិត្តពីឯកឧត្តមវ៉ាត់ ចំរើន

នូ មករា April 6, 2017


ភ្នំពេញ៖ ព្រឹកថ្ងៃទី៥ ខែមេសាម្សិលមិញនេះ ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានជួបសំណេះសំណាលជាមួយគ្រូគុនល្បុក្កតោចាស់ៗមកពីបណ្ដាខេត្តនានាដូចជាពោធិ៍សាត់ កំពង់ឆ្នាំង តាកែវ កំពត និងរាជធានីភ្នំពេញ ។ នៅក្នុងពិធីសំណេះសំណាលនេះឯកឧត្តមបានសំណូមពរឲ្យគ្រូគុនល្បុក្កតោទាំងអស់ជួយផ្ទេរក្បាច់គុនដល់អ្នកជំនាន់ក្រោយដើម្បីរក្សាវាកុំឲ្យបាត់បង់ ។ ឯកឧត្តមក៏បានអំពាននាវថា នៅក្នុងការផ្ទេរនេះសូមគ្រូគុនល្បុក្កតោទាំងអស់មេត្តាកុំលាក់លៀមបើលាក់លៀមនោះអ្វីៗវានឹងត្រូវបាត់បង់ម្ដងបន្តិចៗហើយ ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានសំណូមពរឲ្យមានការបង្ហាត់គុនល្បុក្កតោនៅតាមវត្តអារាមនានាដោយពន្យល់ដល់ម្ដាយឧ៍ពុករបស់កុមារ ឬយុវជនក្នុងមូលដ្ឋានឲ្យយល់ថា ការហាត់គុននេះគឺដើម្បីអប់រំចិត្ត អប់រំកាយ ពិសេសគឺដើម្បីរក្សាវប្បធម៌របស់យើងឲ្យបានគង់វង្ស ដោយមិនមែនយកគុនល្បុក្កតោនេះទៅប្រព្រឹត្តិអំពើហិង្សាអ្វីនោះទេ ហើយបើតាមប្រពៃណីខ្មែរមុននឹងចាប់ផ្ដើមហ្វឹកហាត់គុនល្បុក្កតោគេត្រូវអុជធូបដើម្បីសុំសេចក្ដីសុខដែលវប្បធម៌នេះយើងត្រូវបន្តរក្សាឲ្យបាន ។ ជាពិសេស មុនពេលហាត់ត្រូវឲ្យសិស្សគណទាំងអស់កម្តៅសាច់ដុំឲ្យបានល្អហើយបន្ទាប់ពីហ្វឹកហាត់ចប់ត្រូវត្រូវឲ្យសិស្សសម្រួលសាច់ដុំមកវិញទើបមិនឈឺខ្លួន ។

ជាមួយនឹងការជួបសំណេះសំណាលនេះឯកឧត្តមវ៉ាត់ ចំរើន ដែលជាប្រធានសហព័ន្ធល្បុក្កតោផងដែរនោះបានផ្ដល់ប្រាក់ឧបត្ថម្ភផ្ទាល់ខ្លួនរបស់ឯកឧត្តមដល់គ្រូគុនទាំងអស់ក្នុងម្នាក់ៗចំនួន ១០០.០០០រៀលផងដែរ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត