ក្រុមបាល់ទាត់ ៥ប្រទេសចូលរួមប្រកួតដណ្ដើមពានរង្វាន់រដ្ឋមន្ដ្រីក្រសួងព័ត៌មាន

នូ មករា April 6, 2017


ភ្នំពេញ៖ ក្រុមបាល់ទាត់វ័យចាស់មកពី ៥ប្រទេស រួមមានក្រុមម្ចាស់ផ្ទះកម្ពុជា, សាធារណៈរដ្ឋកូរ៉េ, ឡាវ, ថៃ និងក្រុមតំណាងប្រទេសវៀតណាម បានចូលរួមការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពដណ្ដើមពានរង្វាន់ឯកឧត្តម ខៀវ កាញ្ញារិទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ដែលធ្វើឡើងរយៈពេល ៣ថ្ងៃលើទីលានស្ដាតចាស់ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ ។
 
 នេះជាលើកទី២ ហើយ ដែលឯកឧត្ដម ខៀវ កាញ្ញារិទ្ធ ផ្ដួចផ្ដើមគំនិតរៀបចំពានរង្វាន់មិត្តភាពអន្ដរជាតិខាងលើឡើង ដើម្បីរឹងចំណងមិត្តភាពរវាងក្រុមវ័យចាស់តំណាងឲ្យប្រទេសនីមួយៗ ដែលបានចូលរួមប្រកួត និងរួមចំណែកលើកស្ទួយវិស័យកីឡាជាតិឲ្យកាន់តែរីកចម្រើន ពិសេសគឺការបំផុសបំផុលឲ្យយុវជនចូលរួមលេងកីឡាឲ្យបានច្រើនកុះករដើម្បីចៀសចេញឆ្ងាយពីគ្រឿងញៀនតែម្ដង ។
 
សម្រាប់លទ្ធផលការប្រកួតក្រោមដំណក់ភ្លៀងដ៏ជោគជាំកាលពីម្សិលមិញ រួមមានក្រុមវ័យចាស់កម្ពុជា បានយកឈ្នះក្រុមមកពីសាធារណៈរដ្ឋកូរ៉េ ដោយលទ្ធផល ៦-១ និងក្រុមវ័យចាស់ឡាវ យកឈ្នះក្រុមតំណាងប្រទេសវៀតណាម ១-០ ។ នេះគឺជាការប្រកួតលើកទី៣ របស់ក្រុមវ័យចាស់កម្ពុជា ដោយឈ្នះ២ និងចាញ់១ រកបាន ៦ពិន្ទុ ។ ចំណែកក្រុមឡាវ ឆ្លងកាត់ ៣ប្រកួតឈ្នះ២ និងចាញ់១ រកបាន ៦ពិន្ទុដូចគ្នា ៕
អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត