អតីតជំនួយការ Sir Alex Ferguson ដាក់សំណើរឈរឈ្មោះជាគ្រូបង្គោលថ្មីក្រុមជម្រើសជាតិថៃ

នូ មករា April 6, 2017


ថៃ៖ លោក René Meulensteen ដែលអតីតជំនួយការរបស់ Sir Alex Ferguson អ្នកចាត់ការចាស់វស្សារបស់ក្លឹបបិសាចក្រហម Man Utd បានដាក់សំណើរជាផ្លូវការទៅកាន់សមាគមបាល់ទាត់នៃប្រទេសថៃដើម្បីឈរជាបេក្ខភាពសម្រាប់មុខតំណែងគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិថៃ​បន្ទាប់ពីគ្រូបង្វឹកចាស់លោក Kiatisuk Senamuang បានសុំលាឈប់កាលពីថ្ងៃទី៣១​ ខែមីនា កន្លងមក ។

យ៉ាងណាក៏ដោយ មកទល់ពេលនេះភាគីថៃមិនទាន់បានប្រកាសពីសមាសភាពគ្រូថ្មីនៅឡើយទេ ខណៈដែលសំណើររបស់លោក René Meulensteen កំពុងស្ថិតក្នុងការពិចារណានៅឡើយ ។ សូមបញ្ជាក់ថា លោក René ដែលមានវ័យ ៥៣ឆ្នាំ បានប្រកបអាជីពជាគ្រូបង្វឹកតាំងតែពីឆ្នាំ១៩៩០ មកម្ល៉េះព្រមទាំងធ្លាប់កាន់តំណែងជាគ្រូធំក្រុមយុវជនអាយុក្រោម ១៨ឆ្នាំរបស់កាតាផងដែរ ។ ក្រោយមកលោកបានផ្លាស់មកដឹកនាំក្រុមយុវជនរបស់ Man Utd ចាប់ពីឆ្នាំ២០០១ ដល់ ២០០៦ និងបានក្លាយជាជំនួយការរបស់លោក Alex Ferguson អស់រយៈកាល ៦ឆ្នាំដោយធ្លាប់បានជួយឲ្យក្រុមបិសាចក្រហមឈ្នះពាន Primier League ចំនួន ៣លើក និងពាន UEFA Champions League បាន ១ សម័យកាលថែមទៀតផង ។

គួររំលឹកថា លោក Kiatisuk Senamuang បានប្រកាសលាលែងពីតំណែងជាគ្រូបង្គោលក្រុមដំរីសឹកថៃ បន្ទាប់ពីបានបរាជ័យក្នុងការស្វែងរកជ័យជម្នះដល់ក្រុមជើងខ្លាំងប្រចាំតំបន់អាស៊ានមួយនេះក្នុងវគ្គជម្រុះប្រចាំទ្វីបអាសុីនៃព្រឹត្តិការណ៍ FIFA World Cup 2018 ដោយចាញ់ ៥ប្រកួតជាប់ៗគ្នា និងបានត្រឹមស្មើក្រុមជម្រើសជាតិអូស្ត្រាលី ២-២ ប៉ុណ្ណោះ ៕

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត