លទ្ធផលពានរង្វាន់ Hun Sen Cup ដំណាក់កាលទី២​ ជើងទី១

នូ មករា April 6, 2017


ភ្នំពេញ៖ ពានរង្វាន់បាល់ទាត់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឬពាន Hun Sen Cup លើកទី១១ ឆ្នាំ២០១៧ ដំណាក់កាលទី២ បានបញ្ចប់ការប្រកួតសន្សំពិន្ទុជើងទី១ ហើយ កាលពីថ្ងៃទី០៥ ខែមេសាម្សិលមិញ ដោយមាន ៦គូប្រកួតលើទីលានចំនួន ៦ផ្សេងៗគ្នា ។

សម្រាប់លទ្ធផលការប្រកួតជើងទី១ រួមមានខេត្តតាកែវ បានប្រកួតចាញ់ក្រុមភ្ញៀវខេត្តស្ទឹងត្រែង ៣-០, ក្រុមម្ចាស់ផ្ទះខេត្តព្រៃវែង យកឈ្នះខេត្តបាត់ដំបង ៥-២, ក្រុមម្ចាស់ផ្ទះខេត្តសៀមរាប យកឈ្នះខេត្តប៉ៃលិន ២-០, ក្រុមខេត្តឧត្តរមានជ័យ យកឈ្នះក្រុមម្ចាស់ផ្ទះខេត្តកំពង់ឆ្នាំង ៣-២, ខេត្តកំពត លត់ក្រុមភ្ញៀវខេត្តត្បូងឃ្មុំ ៥-១ និងក្រុមម្ចាស់ផ្ទះមណ្ឌលគិរី ប្រកួតចាញ់ក្រុមអាវុធហត្ថខេត្តកំពង់ធំ ដោយលទ្ធផល ៣-១ ។

យោងតាមកម្មវិធីប្រកួតរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) ចំពោះកម្មវិធីប្រកួតជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី២៦ ខែមេសាខាងមុខ ដើម្បីកាត់សេចក្ដី បើក្រុមអ្នកឈ្នះ ឬមានពិន្ទុខ្ពស់ជាងគេ ត្រូវបន្ដដំណើរទៅដំណាក់កាលទី៣ ដែលជាការប្រកួតជម្រុះជាមួយក្រុមលីគលំដាប់ទី២ ឆ្នាំចាស់ ដើម្បីប្រជែងយកកៅអីដំណាក់កាលទី៤ បន្ដ ដោយមានក្រុមសមាជិកលីគកំពូលកម្ពុជាកំពុងរង់ចាំ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត