សម្ដេចហ៊ុន សែន ដាក់យុទ្ធសាស្ត្រ ២ចំនុចធំៗដល់ថ្នាក់ដឹកនាំកីឡាត្រៀមសុីហ្គេមឆ្នាំ២០២៣

នូ មករា April 4, 2017


ភ្នំពេញ៖ សម្ដេចតេជោហ៊ុន សែន បានដាក់ចេញនូវយុទ្ធសាស្ត្រ ២ចំនុចធំៗដើម្បីពង្រឹងវិស័យកីឡាជាតិត្រៀមសុីហ្គេមឆ្នាំ២០២៣ ដោយសម្តេចបានមានប្រសាសន៍ថា យន្តការទី១ គឺត្រូវខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធកីឡាដោយពិនិត្យ រៀបចំ ជួសជុល កែលម្អ និងថែរក្សាទីលានកីឡា នៅតាមសាលារៀនសម្រាប់ផ្តល់ឱកាសឱ្យសិស្សានុសិស្សហ្វឹកហាត់កីឡា តម្រង់ទិសជំនាញកីឡាក្នុងគោលដៅដើម្បីសុខភាព និងបង្កើនជំនាញកីឡាផង។ ម្យ៉ាងទៀតក៏ត្រូវពិនិត្យរៀបចំហេដ្ឋារចនាសម្ព័ន្ធស្តង់ដាបច្ចេកទេស ដើម្បីឱ្យការហ្វឹកហាត់ជំនាញកីឡាមានប្រសិទ្ធិភាពប្រើប្រាស់ក្នុងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ។
ចំណែកឯយន្តការទី២ គឺត្រូវខិតខំកសាងធនធានមនុស្សក្នុងវិស័យកីឡា ដែលមានមន្ត្រីកីឡា អាជ្ញាកណ្តាល ចៅក្រម ពិសេសកីឡាករ-កីឡាការិនី ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាត្រូវសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាជាតិ ត្រូវបែងចែកភារកិច្ចទទួលខុសត្រូវដោយឡែក និងការទទួលខុសត្រូវរួមគ្នាលើការធ្វើសុក្រឹត្យការជំនាញបច្ចេកទេសកម្រិតខ្ពស់ រៀបចំធនធានកីឡាករ កីឡាការិនីប្រកប ដោយគុណផលកីឡាកម្រិតខ្ពស់ចាប់ពីឥឡូវនេះរហូតដល់ ឆ្នាំ២០២៣។
រីឯក្រសួងអប់រំ យុវជន និង កីឡា ត្រូវជំរុញសកម្មភាពកីឡាជំនាញនៅតាមសាលារៀន ជំរុញការកសាងទីលានកីឡា និងឧបត្ថម្ភផ្គត់ផ្គង់ឧបករណ៍សម្ភារៈកីឡា និងបំប៉នការហ្វឹកហាត់កីឡាជំនាញ និងក្រុមជម្រើសជាតិ ឱ្យបានគត់ហ្មត់ ដើម្បីឱ្យវិស័យកីឡាស្ថិតក្នុងគុណភាពបច្ចេកទេសពិតប្រាកដ។ សម្ដេចបានបន្តថា ពិសេសជាងនេះទៅទៀត គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិត្រូវរួមគ្នាបង្កើតសក្តានុពលបច្ចេកទេសកីឡាឱ្យបានរឹងមាំ ដោយយកចិត្តទុកដាក់ខ្ពស់លើការហ្វឹកហាត់ជំនាញ និង បណ្តុះបណ្តាលធនធានមនុស្សជំនាញកីឡា ប្រកបដោយសមត្ថភាព និងមានគុណវឌ្ឍកីឡាខ្ពស់៕
អត្ថបទ៖ រត្ន័

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត