សហព័ន្ធកីឡាអត្តពលកម្មលើកទិសដៅឆ្នាំ២០១៧ ដើម្បីពង្រឹងខ្លួនត្រៀមសុីហ្គេម២០២៣

នូ មករា April 3, 2017


ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាអត្តពលកម្មបានធ្វើសន្និបាតប្រចាំឆ្នាំរបស់ខ្លួនដើម្បីវាយតម្លៃពីសកម្មភាពការងារក្នុងឆ្នាំ២០១៦ និងការចាប់ផ្ដើមការងារថ្មីសម្រាប់ឆ្នាំ២០១៧ ។ឯកឧត្តមប៊ុន សុខប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្មបានចាត់ទុកថាប្រភេទកីឡានេះជាប្រភេទកីឡាយុទ្ធសាស្ត្រ និងអាទិភាពហេតុនេះសហព័ន្ធត្រូវតែរៀបចំយុទ្ធសាស្ត្រដើម្បីដណ្ដើមមេដាយនៅឆ្នាំ២០២៣ ជាពេលដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២នោះ ។

លោកប៉ែន វុទ្ធី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាអត្តពលកម្មបាឆនបង្ហាញពីរបាយការណ៍ការងារឆ្នាំ២០១៦ និងទិសដៅឆ្នាំ២០១៧ ។ លោកឡៅ ម៉េងអគ្គហិរញ្ញិកសហព័ន្ធក៏បានបង្ហាញពីរបាយការហិរញ្ញវត្ថុដើម្បីសុំការអនុម័តពីអង្គសន្និបាតទៀតផង ។ អង្គមហាសន្និបាតបានបង្ហាញពីការឯកភាពគ្នាធ្វើសកម្មភាពអភិវឌ្ឍន៍កីឡាអត្តពលកម្ម ផ្សព្វផ្សាយព័ត៌មានពីកីឡាអត្តពលកម្មព្រមទាំងលើកទឹកចិត្តការអនុវត្តន៍បទបញ្ជាពីកម្រិតមូលដ្ឋានដល់កម្រិតខ្ពស់ ។ សម្រាប់អត្តពលកម្មបានទទួលថវិកាហ្វឹកហាត់ដល់កីឡាករ កីឡាការិនីថ្នាល និងពេញវ័យចំនួន ២៣នាក់ដែលបង្វឹកដោយគ្រូជំនាញ៥នាក់ ។អ្វីដែលសហព៧ន្ធយកចិត្តទុកដាក់ខ្លាំងនោះគឺរៀបចំគម្រោងប្រចាំឆ្នាំឲ្យបានល្អ បើកវគ្គគ្រូបង្វឹកកម្រិតមធ្យមតាមក្លិប និងគណៈកម្មការបច្ចេកទេស ការពង្រឹងក្លិបតាមរាជធានី-ខេត្តដែលមានសកម្មភាពកីឡាអត្តពលកម្ម ពិសេសការរៀបចំយុទ្ធសាស្ត្រត្រៀមស៊ីហ្គេមឆ្នាំ២០២៣ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត