កីឡាករឃុន សុខាន រងគ្រោះធ្លាយក្រពះដោយសារជង្គង់របស់អ្នកប្រដាល់ថៃ

នូ មករា April 3, 2017


ភ្នំពេញ៖ អ្នកប្រដាល់ឃុន សុខាន បានប្រកួតចាញ់អ្នកប្រដាល់ថៃ Vy Rawath ដោយពិន្ទុដាច់តែម្ដងលើសង្វៀនអាស៊ីអាគ្នេយ៍កាលពីរសៀលថ្ងៃទី១ ខែមេសាកន្លងទៅ ។ បន្ទាប់ពីប្រកួតចប់អ្នកប្រដាល់កម្ពុជារូបនេះបានមកបើលុយតម្លៃខ្លួនតាមធម្មតាលុះពេលទៅដល់ផ្ទះស្រាប់តែចុកពោះហើយគ្រួសាររបស់គេបានបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ។ ភ្លាមៗនោះស្រាប់តែមានពត៌មានមកថាសុខានបានធ្លាយក្រពះនឹងត្រូវវះកាត់ភ្លាមៗដើម្បីសង្គ្រោះបន្ទាន់ ។

គួរបញ្ជាក់ថា នៅក្នុងការប្រកួតនោះអ្នកប្រដាល់ថៃ Vy Rawath បានប្រើជង្គង់អុកធ្ងន់ៗទៅពោះរបស់សុខានធ្វើឲ្យសុខានជួបការលំបាកយ៉ាងខ្លាំងនៅទឹកទី ៥ ។លោករាជ សុផែនដែលជាសមាជិកប្រតិបត្តិមួយរូបរបស់សហព័ន្ធប្រដាល់បានឲ្យដឹងថាសុខានពិតជាធ្លាយក្រពះមែនពេលនេះគេកំពុងតែសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។ លោកសង្ស័យថាសុខានទំនងជាហ្វឹកហាត់មិនដល់កម្រិតឡើយទើបពោះគេខ្សោយបែបនេះ ។ ទោះជាយ៉ាងណាក៏សហព័ន្ធបានខិតខំដុតដៃដុតជៀងដើម្បីជួយជ្រោមជ្រែងដល់កីឡាករប្រដាល់កម្ពុជារូបនេះដែរ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត