ឯកឧត្តមថោង ខុន នឹងក្រុងពាលីបើកការដ្ឋានសាងសង់ពហុកីឡដ្ឋានមរតកតេជោតំណាក់កាលទី២នៅថ្ងៃនេះ

នូ មករា April 3, 2017


ភ្នំពេញ៖ ឯកឧត្តមថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបុកគ្រឹះតំណាក់កាលទី២ ដែលជាតំណាក់កាលចុងក្រោយផងដែរនារសៀលថ្ងៃទី៣ ខែមេសានេះមុននឹងសម្ដេចតេជោអញ្ជើញកាត់ខ្សែបូរសម្ពោធអាងហែលទឹកលំដាប់អន្តរជាតិ និងមណ្ឌលកីឡាក្នុងសាល និងក្រៅសាលនៃពហុកីឡដ្ឋានមរតកតេជោ ក្នុងតំណាក់កាលទី១ និងសម្ពោធកាត់ខ្សែបូរបើការដ្ឋានសាងសង់តំណាក់កាលទី២ នាថ្ងៃទី៤ ខែមេសា ស្អែកនេះ ។

ឯកឧត្តមថោង ខុន បានមានប្រសាសន៍ថា សម្រាប់ការសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងដំណាក់កាលទី១ កីឡាដែលអាចមកលេងនៅកីឡដ្ឋានមរតកតេជោរួមមានកីឡាហែលទឹក, ប្រដាល់, បាល់បោះ, ល្បុក្កតោ, ចំបាប់ និយាយរួមកីឡាដែលប្រើប្រាស់ទីលានក្នុងសាល។

ជាងនេះទៅទៀត ថ្ងៃស្អែកក៏ជាថ្ងៃបញ្ចុះបឋមសិលាសាងសង់ទីលានបាល់ទាត់លំដាប់អន្តរជាតិដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណជាជាង ៤ម៉ឹននាក់ផងដែរ។ លោកបន្តថា៖ ការសាងសង់ដំណាក់កាលទី២ ដែលគ្រោងរួចរាល់នៅឆ្នាំ២០២១ រួមមានទីលានបាល់ទាត់ និងកីឡាករមួយចំនួនទៀត។ ចំណែកកីឡដ្ឋានធំនឹង (ទីលានបាល់ទាត់) គឺយើងអាចដាក់មនុស្សបាន ៥៥,០០០នាក់ ហើយបូកនឹង៥ពាន់នាក់បម្រុង ប៉ុន្តែនៅពេលមានអាសន្នគេអាចជម្លៀសអ្នកចូលរួមដោយប្រើពេលតែ ៧នាទីប៉ុណ្ណោះ។ ក្រៅពីទីលានបាល់ទាត់ នៅក្នុងទីលាននោះមានរចនាសម្ព័ន្ធគ្រប់សព្វ និងនៅក្រៅក៏មានទីលានកីឡាផ្សេងជាច្រើនទៀតផងដែរ ៕

អត្ថបទ៖ រ័ត្ន

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត