លីកកំពូលកម្ពុជា៖ ភ្នំពេញក្រោន និងខេមបូឌានថាយហ្គ័រចែកគ្នាម្នាក់ ១ពិន្ទុ

នូ មករា April 2, 2017


ភ្នំពេញ៖ ជំនួបរវាងក្រុមដែលមានមូលដ្ឋាននៅភ្នំពេញ និងខេត្តសៀមរាប ត្រូវបានបញ្ចប់ទៅជាមួយនឹងលទ្ធផលស្មើគ្នា ២-២ បន្ទាប់ពីក្រុមខេមបូឌានថាយហ្គ័របានវាយបកស្មើវិញនាម៉ោងបន្ថែម ។

 

យ៉ាងណាក៏ដោយ នៅក្នុងការប្រកួតដែលត្រូវបានប្តូរមកធ្វើនៅកីឡដ្ឋាន RSN  ដោយសារតែកីឡដ្ឋានសៀមរាបស្ថិតនៅក្នុងដំណាក់កាលជួសជុលនៅឡើយនោះ បានចាបផ្តើមដោយភាពស្វិតស្វាញជាទីបំផុត ខណៈដែលក្រុមខេមបូឌានថាយហ្គ័របាននាំមុខមុន ១គ្រាប់នៅនាទីទី៨ ដោយកីឡា Bata  ជាអ្នករកបាន ។ ក៏ប៉ុន្តែក្រុមភ្នំពេញក្រោនបានព្យាយាមគ្របសង្កត់គូប្រកួតនៅវគ្គទី២ ខណៈដែលកីឡាករ កែវ សុខផេង ដែលទទួលបាល់តាមរយៈការបញ្ជូនរបស់មិត្តរួមក្រុមនោះអាចរកបាន ២គ្រាប់មុននឹងកីឡាករកុម្ភៈ របស់ថាយហ្គ័រទាត់បញ្ចូលទីបាន១ គ្រាប់វិញដើម្បីតាមស្មើរតែម្តង ៕

អត្ថបទ៖ មករា

មតិយោបល់