ប្រាក់រង្វាន់ ៤០៨លានរៀលត្រូវបានប្រគល់ជូនគ្រូបង្វឹក និងជ័យលាភីទាំង ២១នាក់

នូ មករា April 2, 2017


ភ្នំពេញ៖ ប្រាក់រង្វាន់ចំនួន ៤០៨លានរៀលត្រូវបានលោកហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាប្រគល់ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនី២ប្រភេទកីឡាគឺប៉េតង់ និងកីឡាកាយវប្បកម្មកាលពីល្ងាចថ្ងៃទី១ ខែមេសាម្សិលមិញនេះ ។ លោកប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានឲ្យដឹងថាកីឡាករ-កីឡាការិនីប៉តង់ចំនួន ១៦រូបគឺមានកីឡាករ ៨រូប និងកីឡាការិនី៨រូបដែលដណ្ដើមបានមេដាយមាស ៥ គ្រឿង ប្រាក់ ៥គ្រឿង និងមេដាយសំរិទ្ធ ៦គ្រឿងពីព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី៣ នៅប្រទេសឡាវ ។

 

ក្នុងនោះកីឡាការិនីកែ ឡេង ដណ្ដើមបានមេដាយមាស ១គ្រឿង ប្រាក់ ២គ្រឿង, កីឡាករទីវ រដ្ឋា ដណ្ដើមបានមេដាយប្រាក់ ២គ្រឿង, កីឡាការិនីអ៊ុក ស្រីមុំ ដណ្ដើមបានមេដាយប្រាក់ ២គ្រឿង, កីឡាការិនីអ៊ុន ស្រីយ៉ាបានមេដាយមាស ១គ្រឿង ប្រាក់១គ្រឿង ចំណែកកីឡាករសុខ ចាន់មាន បានមេដាយមាស ១គ្រឿងប្រាក់ ១គ្រឿង សំរិទ្ធ ១គ្រឿង ។ កីឡាករយ៉ា ច័ន្ទដារ៉ារិទ្ធ បានមាស១គ្រឿងសំរិទ្ធ ១គ្រឿង, កីឡាករម៉ី សុភ័ក្ត្រមាស ១ គ្រឿងសំរិទ្ធ១គ្រឿង, កីឡាករសំ សូរិយាមាស ១ គ្រឿងសំរិទ្ធ ១ គ្រឿង ។ កីឡាការិនីដួង ឌីណាមាស ១គ្រឿង សំរិទ្ធ ២គ្រឿង,  កីឡាការិនីឃួន យ៉ារីមាស ១ គ្រឿង, កីឡាការិនីស៊ុន គន្ធាមាស ១គ្រឿង, កីឡាការិនីស្រ៊ាង សុរ៉ាឃីម មាស ១ គ្រឿង, កីឡាករឃួន លីហ៊មាស ១គ្រឿង ប្រាក់ ១គ្រឿង, កីឡាករកៅ ភក្ដីមាស ១គ្រឿងប្រាក់១គ្រឿង, កីឡាការិនីកែវ សុវណ្ណាប្រាក់ ១គ្រឿង និង កីឡាករកុយ សុភក្ដ្រាប្រាក់១គ្រឿង សំរិទ្ធ១គ្រឿង ។ សម្រាប់ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍បែបនេះប្រាក់រង្វាន់ប្រគល់តាមរយៈសេចក្ដីប្រកាសអន្តរក្រសួងពោលគឺមេដាយមាស ៩.០០០.០០០រៀល មេដាយប្រាក់ ៨.០០០.០០០រៀល និង មេដាយសំរិទ្ធ ៧.០០០.០០០រៀល រីឯគ្រូបង្វឹកចំនួន ៣រូបបានទទួលប្រាក់រង្វាន់ស្មើនឹងប្រាក់រង្វាន់មេដាយដែលដណ្ដើមបានខ្ពស់ជាងគេ ។

សម្រាប់ប្រភេទកីឡាកាយវប្បកម្មដែលដណ្ដើមបានមេដាយសំរិទ្ធក្នុងការប្រកួយជើងឯកពិភពលោកនៅប្រទេសថៃនោះគឺកីឡាករតឹក ប៊ុនវី និងគ្រូបង្វឹកគឺលោកនុត សុផល ។ មេដាយសំរិទ្ធជើងឯកពិភពលោកបែបនេះប្រគល់រង្វាន់តាមរយៈអនុក្រឹត្យដោយបានរង្វាន់ ៦៤.០០០.០០០រៀលចំពោះគ្រូបង្វឹកក៏បានស្មើគ្នាដែរ ។ ប្រសិនបើបានប្រាក់វិញប្រាក់រង្វាន់គឺ៨០លានរៀល ឯមេដាយមាស១២០លានរៀល ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត