គ្រូកម្ពុជា ប្រកាសផ្លាស់ប្ដូរកីឡាករថ្មី ក្រោយចាញ់ហ្សកដានី ៧-០

នូ មករា March 30, 2017


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានត្រឡប់មកដល់មាតុប្រទេសខ្លួនវិញហើយ នាល្ងាចថ្ងៃទី៣០ ខែមីនានេះ បន្ទាប់ពីបញ្ចប់បេសកម្មចូលរួមប្រកួតជម្រុះពានរង្វាន់ Asian Cup 2019 ពូលC ដោយចាញ់ក្រុមម្ចាស់ផ្ទះហ្សកដានី ដោយលទ្ធផល ៧-០ កាលពីយប់រំលងអាធ្រាតថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ កន្លងមកនេះ ។

បន្ទាប់ពីដឹកនាំក្រុមរហ្សនាមគោព្រៃកម្ពុជា ចាញ់ស្ពឹកមុខក្រៅទឹកដី ក្នុងការប្រកួតផ្លូវការខាងលើ លោកគ្រូបង្វឹក Leonardo Vitorino បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថា សម្រាប់ការប្រមូលផ្ដុំលើកក្រោយ លោកនឹងធ្វើការផ្លាស់ប្ដូរកីឡាករមួយចំនួន ប៉ុន្ដែលោកមិនបានបញ្ជាក់ច្បាស់លាស់ពីចំនួនកីឡាករត្រូវផ្លាស់ប្ដូរទេ ។

គ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះ បន្ដថា ការបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះហ្សកដានី ពិតណាស់គឺក្រុមជម្រើសជាតិកម្ពុជាមិនទាន់មានបទពិសោធន៍ និងមានសមត្ថភាពដល់កម្រិតត្រូវប្រកួតជាមួយពួកគេ ។ ប៉ុន្ដែយ៉ាងណាលោកជឿជាក់លើសមត្ថភាព និងឆន្ទៈកីឡាករកម្ពុជា ដូច្នេះលោកបន្ដការខិតខំប្រឹង ដើម្បីជំរុញវិស័យបាល់ទាត់កម្ពុជាឆ្ពោះទៅរកភាពខ្លាំងនាពេលអនាគត ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត