កីឡាករកាយសម្ព័ន្ធជម្រើសជាតិ សំ រីម ត្រៀមចេញទៅហ្វឹកហាត់នៅចិន​មុនសុីហ្គេមចូលមកដល់

នូ មករា March 29, 2017


ភ្នំពេញ៖ នាថ្ងៃទី​១០ ខែមេសាខាងមុខនេះកីឡាករកាយសម្ព័ន្ធសំ រីម នឹងចេញដំណើរទៅហ្វឹកហាត់នៅប្រទេសចិនសម្រាប់រយៈពេលយូរគឺរហូតដល់ថ្ងៃទី១៥ ខែសីហាទើបចាកចេញពីប្រទេសចិនឆ្ពោះទៅកាន់ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីដែលជាកន្លែងប្រកួតកីឡាស៊ីហ្គេមតែម្ដង ។ លោកណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធមានប្រសាសន៍ថា ការហ្វឹកហាត់នេះត្រូវធ្វើឡើងនៅទីក្រុង Shantou ខេត្ត Guangdong ដោយហាត់ជាមួយគ្រូបង្វឹក និងកីឡាករចិនតែម្ដង ។


សូមបញ្ជាក់ថា កីឡាករ សំ រីម ដែលមានអាយុ២២ឆ្នាំនោះគឺជាកីឡាករកាយសម្ព័ន្ធ Artistic ដែលលេចធ្លោជាងគេនៅកម្ពុជា ។ កីឡាកររូបនេះធ្លាប់ហ្វឹកហាត់នៅប្រទេសជប៉ុន និងធ្លាប់បានចូលរួមប្រកួតជាលក្ខណៈអន្តរជាតិជាច្រើននាពេលកន្លងមក ។ ចំណែកឯការចេញទៅហ្វឹកហាត់លើកនេះវិញ ស្ថិតក្រោមការជួយឧបត្ថម្ភរបស់លោក Gordon Taing ដែលជាអនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រោមការជួយឧបត្ថម្ភពីក្រសួងអប់រំ យុវជន និងកីឡាផងដែរ ។ គួរបញ្ជាក់ថានាពេលកន្លងមកលោក Gordon Taing បានសន្យាថា នឹងលោកចេញលុយក្នុងការបញ្ជូនអត្តពលិកកម្ពុជាទៅហ្វឹកហាត់នៅប្រទេសចិនមួយឆ្នាំឲ្យបាន ៣០នាក់ ។ជាមួយនឹងការចេញទៅហ្វឹកហាត់នោះលោកផាណា បានបញ្ជាក់ថានរណាក៏ចង់បានមេដាយពីស៊ីហ្គេមដែរ ហើយលោកក៏មានជំនឿចិត្តថាកីឡាករសំ រីមនឹងមានការរីកចម្រើនហើយការចេញទៅស៊ីហ្គេមគេនឹងទទួលបានគុណផលល្អជាមិនខាន ។

លោកណយ ផាណា បានបន្ថែមថា លោកនឹងជូនដំណើរកីឡាកររូបនេះទៅដល់ប្រទេសចិនទើបត្រឡប់មកវិញព្រោះ លោកចង់មើលពីបច្ចេកទេសរបស់គេនិងមើលពីកន្លែងហ្វឹកហាត់របស់គេផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់ឆ្នាំ២០១៨ខាងមុខ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាក៏មានគម្រោងអញ្ជើញគ្រូចិនមកជួយបង្ហាត់នៅស្រុកខ្មែរតែម្ដងព្រោះបើបញ្ជូនទៅហាត់នៅចិនក្មេងៗដែលរវល់ការសិក្សាគឺប្រាកដជាមិនអាចចេញទៅហាត់ចោលការសិក្សាបាននោះទេ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត