ស្វាយរៀង យកឈ្នះការពារជាតិ ២-១ មុនជួបគ្នាជាផ្លូវការ

នូ មករា March 29, 2017


ភ្នំពេញ៖ ជំនួបមិត្តភាពដ៏គួរឲ្យចាប់អារម្មណ៍លើទីលានស្ដាតចាស់ កាលពីល្ងាចមិញ ក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិ ដោយលទ្ធផល ២-១ មុននឹងក្រុមទាំងពីរ ត្រូវជួបគ្នាផ្លូវការក្នុងជំនួបជើងទី១ នៃក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាលថ្មី នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ខាងមុខ ។
ការប្រកួតនេះ ក្រុមលំដាប់កំពូលតារាងទាំងពីរ សុទ្ធតែអវត្តមានកីឡាករឆ្នើមៗរបស់ខ្លួន ដោយសារពួកគេជាប់កាតព្វកិច្ចជួយក្រុមជម្រើសជាតិកម្ពុជា ប៉ះក្រុមម្ចាស់ផ្ទះហ្ស៊កដានី នៃវគ្គជម្រុះពានរង្វាន់ Asian Cup 2019 កាលពីយប់មិញ ។ ពិសេសគឺក្រុមព្រះខ័នរាជស្វាយរៀងអវត្តមានកីឡាករដល់ទៅ ៦នាក់ រួមមាន ប្រាក់ មុន្នីឧត្តម, សំអឿន ពិដោរ, ហួយ ផល្លីន, សឿយ វិសាល, ណុប តុលា និង អោម ឧត្តម ។ រីឯក្រសួងការពារជាតិអវត្តមានកីឡាករ ៣រូប ដូចជាកីឡាករ ស ពិសិដ្ឋ, ពុំ តុលា និង អ៊ុំ សេរីរ័ត្ន ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត