សម្តេច ហ៊ុន សែន បន្ថែមប្រាក់រង្វាន់ដល់អត្តពលិកដែលឈ្នះតំណែងស្ដេចអុកអង្គរសង្គ្រាន ២០១៧

នូ មករា March 29, 2017


ភ្នំពេញ: ខណៈដែលការប្រកួតជម្រុះរកជើងខ្លាំង ៨រូបពីភ្នំពេញចេញទៅប្រកួតជ្រើសរើសតំណែងស្ដេចអុកអង្គរសង្គ្រានឆ្នាំ២០១៧ នាឱកាសបុណ្យចូលឆ្នាំខ្មែរនាខែមេសាខាងមុខនោះ សម្ដេចហ៊ុន សែន បានប្រកាសជាសាធារណៈថា បន្ថែមប្រាក់រង្វាន់ចំនួន ៥២លានរៀល អ្នកឈ្នះពីលេខ១ ដល់លេខ៨ ។ បើយោងតាម លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ក្នុងដំណាក់កាលជម្រុះដំបូងដែលធ្វើនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមីនា មានអត្តពលិកចូលរួមចំនួន១៥៣នាក់។
ក្នុងចំណោមអត្តពលិកទាំងនេះនឹងចម្រាញ់យកជើងខ្លាំងចំនួន៨នាក់ឡើងទៅប្រកួតប្រជែងនៅដំណាក់ផ្តាច់ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរចន្លោះពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា នៅមុខប្រាសាអង្គរ ខេត្តសៀមរាប។ លោកវ៉ាត់ ចំរើន បន្តថា៖ ក្រៅពីប្រាក់រង្វាន់របស់គណៈកម្មការក្រោមកិច្ចសហការរវាង NOCC និងក្រុមហ៊ុនគៃគូឯកជន ដែលផ្តល់ជូនម្ចាស់ជ័យលាភី១២លានរៀល, លេខពីរ ៨លានរៀល, លេខបី ៤លានរៀល និងលេខបួន ៣លានរៀល។ ម្ចាស់ជ័យលាភីទាំងនេះ នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
ក្នុងនោះចំណាត់ថ្នាក់លេខ១ទទួល ២០លានរៀល, លេខ២បាន ១២លានរៀល, លេខ៣បាន ៨លានរៀល និងលេខ៤លានរៀល។ ហើយក្រៅពីនេះសម្តេចក៏ផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់កីឡាករពីលេខ៥ដល់លេខ៨ម្នាក់២លានរៀលផងដែរ។ សរុបជារួមសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវចំណាយថវិកាទាំងអស់ចំនួន៥២លានរៀល។ កីឡាករម្ចាស់ជ័យលាភីស្តេចអុកប្រចាំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧ នឹងទទួលបានប្រាក់រង្វាន់សរុបចំនួន៣២លានរៀល(៨ពាន់ដុល្លារ), លេខ២ទទួលបាន២០លានរៀល(៥ពាន់ដុល្លារ), លេខ៣បាន១២លានរៀល(៣ពាន់ដុលា្លរ) និងលេខ៤បាន៧លានរៀល(១,៧៥០ដុល្លារ)៕ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត