ក្រុមតេន្នីសកម្ពុជាប្ដេជ្ញាឡើងមកក្រុម ៣វិញឲ្យទាល់តែបាន!

នូ មករា March 28, 2017


ភ្នំពេញ៖ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាលោកទេព រិទ្ធីវិទ្ធបានប្ដេជ្ញាហើយថាឆ្នាំនេះកម្ពុជានឹងឈ្នះក្នុងការប្រកួតនៅក្រុម៤ដើម្បីបានឡើងមកលេងនៅក្រុម៣ជាថ្មីឡើងវិញ ។ គេនៅចាំបានថា កាលពីឆ្នាំ២០១២ ប្រទេសកម្ពុជាបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍Davis-Cup ជាលើកដំបូងដោយបានទទួលជ័យជម្នះយ៉ាងខ្លាំងក្លាដោយបានឡើងពីក្រុម៤ មកក្រុម៣វិញ ។ បន្ទាបើមកក្រុមកីឡាវាយកូនបាល់កម្ពុជាបានរក្សាតំណែងនៅក្នុងក្រុម៣ក្នុងតំបន់អាស៊ីអូសេអានីរយៈពេល៣ឆ្នាំគឺឆ្នាំ២០១៣ លេងនៅឌូបៃ, ឆ្នាំ២០១៤ លេងនៅម៉ាឡេស៊ី, ឆ្នាំ២០១៥ លេងនៅអ៊ីរ៉ង់ និងឆ្នាំ២០១៦ លេងនៅអ៊ីរ៉ង់ម្ដងទៀតដោយកម្ពុជាចាញ់ហើយធ្លាក់មកលេងនៅក្រុម៤ នាឆ្នាំ២០១៧នេះ។

ថ្លែងក្នុសន្និសីទកាសែតនាវេលាថ្ងៃត្រង់ថ្ងៃទី២៨ ខែមីនានេះ លោកទេព រិទ្ធីវិទ្ធ បានទទួលស្គាល់ពីការចាញ់នៅក្រុម៣កាលពីឆ្នាំ២០១៦ ដោយសារតែកីឡាករមានរបួសច្រើនពិសេសកីឡាករប៊ុន កេន្នីមានរបួសស្មាតែពេលនេះគេបានព្យាបាលជាសះស្បើយហើយ ។ ដោយឡែកក្នុងព្រឹត្តិការណ៍ Davis-Cup ឆ្នាំ២០១៧ សម្រាប់តំបន់អាស៊ីអូសេអានីក្រុម៤ នឹងប្រព្រឹត្តទៅនៅទីក្រុងអ៊ីសាថោន ប្រទេសបារ៉ែនដែលចាប់ផ្តើមប្រកួតនៅថ្ងៃទី០៣ ខែមេសារហូតដល់ថ្ងៃទី០៨ ខែមេសាឆ្នាំ២០១៧ខាងមុខ ។  ក្នុងនោះមាន ១១ប្រទេសដែលចូលរួមក្នុងព្រឹត្តិការណ៍នេះរួមមាន៖ ប្រទេសបារ៉ែនដែលជាម្ចាស់ផ្ទះ, បង់ក្លាដេស, កម្ពុជា, អ៊ីរ៉ាក់, កៀហ្ស៊ីស៊ីស្ថាន, ម៉ុងហ្គោលី, មីយ៉ាន់ម៉ា, អូម៉ង់, អារ៉ាបីសាអូឌីត, ប្រទេសសិង្ហបុរី, និងតាជីគីស្ថាន ដោយប្រទេសយេម៉ែនបានដកខ្លួនចេញពីការប្រកួត។ ហើយការប្រកួតចែកចេញជា ២ពូលដែលពូលមួយមាន៥ប្រទេស និងពូលមួយទៀតមាន៦ប្រទេស ។ ក្នុងចំណោម ១១ប្រទេសនេះជ្រើសរើសយកតែ ២ ប្រទេសប៉ុណ្ណោះដើម្បីឡើងទៅលេងក្រុម៣ នាឆ្នាំក្រោយ។ ដោយឡែក ការចាប់ឆ្នោតចែកពូលនឹងធ្វើឡើងមុនពេលថ្ងៃប្រកួតចាប់ផ្តើម។

សូមបញ្ជាក់ថា នៅគ្នុងយុទ្ធនាការលើកនេះ កម្ពុជានឹងបញ្ជូនកីឡាករចំនួន៤រូបទៅចូលរួមប្រកួតគឺប៊ុន កេន្នី ម៉ម ផល្គុណ, ឡុង សំនៀង និងកីឡាចំណូលថ្មីវ័យក្មេងមួយរូបគឺឱ សារិទ្ធ ។ ពួកគេទើបតែត្រឡប់មកពីបោះជំរុំហ្វឹកហាត់រយៈពេលខ្លីនៅខេត្តកែបជាមួយគ្រូថ្មីមួយរូប ។ លោក Braen Aneiros ដែលជាគ្រូបង្វឹករបស់ក្រុមកម្ពុជាមានជំនឿចិត្តថាការប្រកួតលើកនេះសិស្សរបស់លោកនឹងលេងបានល្អព្រោះគេបានផ្សាំខ្លួនគេជាមួយនឹងអាកាសធាតុចន្លោះពី៤១ទៅ៤៥អង្សារសេបានហើយព្រោះរៀងរាល់ថ្ងៃពួកគេហ្វឹកហាត់ចន្លោះពីម៉ោង១០ ដល់ម៉ោង១២ថ្ងៃត្រង់ និងហាត់ពេលល្ងាចបន្ថែមទៀត ។ លោកទេព រិទ្ធីវិទ្ធ ក៏បានបញ្ជាក់ដែរថាឆ្នាំនេះលេងលើទីលានដូចទីលានរបស់យើងហេតុនេះគ្មានអ្វីជាឧបសគ្គនោះទេ ចំណែកការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី៣ ដល់ថ្ងៃទី៨ ខែមេសា រីឯការចាប់ឆ្នោតជ្រើសរើសពូលគឺធ្វើមុនពេលប្រកួតចាប់ផ្ដើមតែមួយថ្ងៃប៉ុណ្ណោះ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត