ជយោ! BTV ផ្សាយបន្ដផ្ទាល់កម្ពុជា ប៉ះហ្ស៊កដានីម៉ោង ១១យប់ស្អែកនេះ

នូ មករា March 27, 2017


ភ្នំពេញ៖ ផ្លូវការ! យោងតាមការជូនដំណឹងរបស់ស្ថានីយ៍ទូរទស្សន៍បាយ័នព័ត៌មាន(BTV-News) នារសៀលថ្ងៃទី២៧ ខែមីនានេះ បានឲ្យដឹងថា ទូរទស្សន៍ឈានមុខក្នុងស្រុកមួយនេះនឹងធ្វើការផ្សាយបន្ដផ្ទាល់ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមម្ចាស់ផ្ទះហ្ស៊កដានី នៅក្នុងជំនួបវគ្គជម្រុះពានរង្វាន់ Asian Cup 2019 នាវេលាម៉ោង ១១យប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ស្អែកនេះ (ម៉ោងនៅកម្ពុជា) ។

នេះគឺជាដំណឹងដ៏ល្អសម្រាប់អ្នកគាំទ្រកម្ពុជា ដែលកំពុងរង់ចាំយ៉ាងទន្ទះសារក្នុងការចង់តាមដានទស្សនាការប្រកួតដ៏អស្ចារ្យខាងលើ ។ ការទម្លាយព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍នេះដែរ គឺធ្វើឡើងបន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានប្រកាសថា ខ្លួនកំពុងធ្វើការចរចាជាមួយទូរទស្សន៍ក្នុងស្រុករបស់ហ្ស៊កដានី ដើម្បីទាក់ទងឲ្យទូរទស្សន៍កម្ពុជាធ្វើការផ្សាយបន្ដផ្ទាល់នារសៀលថ្ងៃជាមួយគ្នា ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត