៣ក្រុមបន្ដភាពខ្លាំងក្នុងពាន KRE-League 2017 សប្ដាហ៍ទី២

នូ មករា March 27, 2017


ភ្នំពេញ៖ ពានរង្វាន់បាល់ទាត់ចម្រុះអាជីព Khmer Real Estate League 2017 បានបញ្ចប់ការប្រកួតវិលជុំសន្សំពិន្ទុសប្ដាហ៍ទី២ ហើយ ខណៈមានក្រុមខ្លាំងចំនួន ៣ក្រុមបានបន្ដយកឈ្នះលើគូប្រកួត ដើម្បីទទួលបាន ៦ពិន្ទុពេញស្មើៗគ្នា រួមមានក្រុមនិស្ស័យ, Anvaya និងក្រុម Avatar ។ ចំពោះលទ្ធផលនៃការប្រកួត គឺក្រុមនិស្ស័យ បានបំបាក់ក្រុមបាយ័ន ដោយលទ្ធផល ៥-១ ។

ក្រុម Anvaya បានលត់ក្រុមខ្លាស ដោយលទ្ធផល ៤-១ និងក្រុម Avatar យកឈ្នះក្រុមបាសាក់ ដោយលទ្ធផល ២-១ ។ ជ័យជម្នះនេះ បានធ្វើឲ្យក្រុមទាំង ៣ រកបាន ៦ពិន្ទុស្មើគ្នាគិតត្រឹមសប្ដាហ៍ទី២ បន្ទាប់ពីបញ្ចប់ការប្រកួត ២លើកកន្លងទៅ ។ ចំណែកលទ្ធផល ៥ប្រកួតផ្សេងទៀត រួមមានក្រុមម្ចាស់ពាន Khmer United ដែលជាអតីតក្រុមជើងឯករងឆ្នាំចាស់ បានលត់ក្រុម V.Train ៣-០, ក្រុមកំពង់ចាម ប្រកួតស្មើក្រុម Blue Dragon ១-១, ក្រុម Goodhill ប្រកួតស្មើក្រុម Giant FC ៣-៣, ក្រុម Narita លត់ក្រុមកូនខ្មែរ ៦-១ និងក្រុម Havas យកឈ្នះក្រុម HHK ដោយលទ្ធផល ៥-១។ ជាបណ្ដោះអាសន្នក្រុម Khmer United, ក្រុមកំពង់ចាម, Narita និងក្រុម Goodhill សុទ្ធតែរកបាន ៤ពិន្ទុស្មើគ្នា ។ ចំណែកក្រុមខ្លាស និងក្រុមចំណូលថ្មី Havas សុទ្ធតែមាន ៣ពិន្ទុក្នុងដៃ បន្ទាប់ពីបញ្ចប់ការប្រកួត ២សប្ដាហ៍កន្លងទៅដូចគ្នា ។

គួរបញ្ជាក់ថា ពានរង្វាន់ KRE-League 2017 គឺប្រកួតជាលក្ខណៈលីគ ហើយ ៤ក្រុមសន្សំពិន្ទុបានខ្ពស់ជាងគេ នឹងត្រូវឡើងវគ្គខ្វែង ។ ពានបាល់ទាត់ចម្រុះអាជីពនេះដែរ គឺអនុញ្ញាតឲ្យក្រុមនីមួយៗ នាំចូលកីឡាករអាជីពកំពុងលេងក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៧ ចំនួន ២នាក់ក្នុងមួយក្រុម ក្រៅពីនេះ គឺបើកការនាំចូលដោយសេរី មិនថាកីឡាករបរទេស ឬអតីតកីឡាករជម្រើសជាតិឡើយ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត