Asian Cup៖ កម្ពុជា ប៉ះម្ចាស់ផ្ទះហ្ស៊កដានីម៉ោង ១១យប់ស្អែកនេះ

នូ មករា March 27, 2017


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងត្រូវប្រកួតបើកឆាកពូលC នៃពានរង្វាន់បាល់ទាត់ជើងឯកប្រចាំទ្វីបអាស៊ី (Asian Cup 2019) ជាមួយក្រុមម្ចាស់ផ្ទះជម្រើសជាតិហ្ស៊កដានី នាវេលាម៉ោង ១១យប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ស្អែកនេះ ។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជាបានធ្វើដំណើរទៅដល់ប្រទេសហ្ស៊កដានី កាលពីថ្ងៃទី២៣ ខែមីនាកន្លងទៅ ក្រោមការដឹកនាំរបស់គ្រូបង្វឹកប្រេស៊ីលលោក Leonardo Luiz ។ បន្ទាប់ពីទៅដល់ទីនោះ ក្រុមរហស្សនាមគោព្រៃកម្ពុជានេះបានហ្វឹកហាត់គ្មានលោះថ្ងៃឡើយ ដើម្បីត្រៀមបង្ហាញសមត្ថភាពក្នុងការប្រកួតដ៏សំខាន់របស់ខ្លួន ។

យ៉ាងណាក៏ដោយ មុនចេញដំណើរលោក Leonardo បានដឹកនាំក្រុមជម្រើសជាតិកម្ពុជាប្រកួតមិត្តភាពអន្ដរជាតិមួយប្រកួតមកហើយ ដោយចាញ់ក្រុមភ្ញៀវឥណ្ឌា ៣-២ ។ ប៉ុន្ដែកម្ពុជាបានបង្ហាញនូវទម្រង់លេងដ៏ល្អគួរឲ្យភ្ញាក់ផ្អើល ដែលធ្វើឲ្យអ្នកគាំទ្រពេញចិត្តជាខ្លាំង ។ តាមរយៈភាពរីកចម្រើននេះ គេរំពឹងថានឹងធ្វើបានល្អដូចគ្នានៅក្នុងជំនួបជាមួយក្រុមម្ចាស់ផ្ទះហ្ស៊កដានីនាយប់ស្អែកនេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត