ចប់តង់ទី១៖ កម្ពុជា ស្មើឥណ្ឌា ១-១ ខណៈក្រុមម្ចាស់ផ្ទះដាក់សម្ពាធយ៉ាងខ្លាំង

នូ មករា March 22, 2017


ភ្នំពេញ៖ ការប្រកួតមិត្តភាពអន្ដរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិឥណ្ឌា បានបញ្ចប់តង់ទី១ ហើយ ដោយរក្សាលទ្ធផលស្មើគ្នា ១-១ ប៉ុន្ដែក្រុមម្ចាស់ផ្ទះកម្ពុជា ហាក់មានប្រៀបយ៉ាងខ្លាំងលើក្រុមភ្ញៀវឥណ្ឌា ដែលធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលផងដែរ ចំពោះទម្រង់លេងថ្មីរបស់ក្រុមរហស្សនាមគោព្រៃកម្ពុជា បន្ទាប់ពីផ្លាស់ប្ដូរគ្រូបង្វឹកថ្មី ដឹកនាំដោយបុរសជនជាតិប្រេស៊ីលលោក Leonardo Luiz ។

ការប្រកួតនេះ ដើមតង់ទី១ កីឡាករក្រុមជម្រើសជាតិកម្ពុជា បានបង្កើនឱកាសគ្រប់គ្រងបាល់ និងព្យាយាមស៊ុតជាច្រើនលើកតែធ្វើមិនបានសម្រេច ។ រហូតដល់នាទីទី៣៥ ត្រូវបានកីឡាករឥណ្ឌា Chhetri មានឱកាស៊ុតនាំមុខ ១គ្រាប់លើក្រុមម្ចាស់ផ្ទះ តែមិនបានពីរនាទីស្រួលបួលផង ក៏ត្រូវបានខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី វាយបកជួយក្រុមគោព្រៃកម្ពុជា តាមស្មើ ១-១ វិញត្រឹមនាទីទី៣៧ ហើយលទ្ធផលស្មើគ្នានេះ ក៏រក្សាដល់ចប់ការប្រកួតតង់ទី១ តែម្ដង ។

នេះគឺជាការប្រកួតមិត្តភាព ដើម្បីវាស់ស្ទង់សមត្ថភាព សម្រាប់ត្រៀមយុទ្ធនាការចូលរួមប្រកួតវគ្គជម្រុះពានរង្វាន់ Asian Cup 2019 នាចុងខែមីនានេះ ក្នុងនោះក្រុមជម្រើសជាតិកម្ពុជា ត្រូវជួបក្រុមជម្រើសជាតិហ្ស៊កដានី ក្នុងពូលC ខណៈក្រុមជម្រើសជាតិឥណ្ឌា ត្រូវជួបក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា ក្នុងពូលA នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ខាងមុខនេះដូចគ្នា ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត