វាយកូនគោលដណ្ដើមពានសម្ដេចតេជោនាយករដ្ឋមន្ដ្រី ឆ្នាំ២០១៧ នឹងប្រកួតមុនបុណ្យចូលឆ្នាំថ្មី

នូ មករា March 22, 2017


ភ្នំពេញ៖ ការប្រកួតកីឡាវាយកូនគោលដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃប្រទេសកម្ពុជា ប្រចាំឆ្នាំ២០១៧ ដែលគេប្រសិទ្ធិនាមថា “វាយហ្គោលពានរង្វាន់សម្ដេចតេជោនាយករដ្ឋមន្ត្រី២០១៧” នឹងរៀបចំការប្រកួតរយៈពេញមួយថ្ងៃនាថ្ងៃទី១២ ខែមេសាខាងមុខ នៅលើទីលាន Angkor Golf Resort ខេត្តសៀមរាប ពោលគឺមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដើម្បីអបអរសាទរព្រឹត្តិការណ៍អង្គរសង្ក្រាន្ដនៅទីនោះផ្ទាល់តែម្ដង ។

នៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី២២ ខែមីនានេះ លោក ជា បូរ៉ា អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនគោលកម្ពុជាបានថ្លែងថា ព្រឹត្ដិការណ៍នេះរៀបចំឡើងដើម្បីចម្រាញ់រកកីឡាករមានសមត្ថភាព និងទេពកោសល្យល្អមកបណ្ដុះបណ្ដាលជំនាញបន្ថែមជាមួយសហព័ន្ធដើម្បីឈានទៅការប្រកួតអន្ដរជាតិ និងការត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ហើយក៏ដើម្បីស្វែងរកថវិកាសប្បុរសធម៌ជួយមន្ទីរពេទ្យគន្ធបុប្ឋាផងដែរ ។

ប៉ុន្ដែក្នុងឱកាសនោះក៏នឹងមានការចូលរួមប្រកួតពីថ្នាក់ដឹកនាំកំពូលៗផងដែរ ពិសេសគឺវត្តមានរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាតែម្ដង ដែលសម្ដេចនឹងចូលរួមជាអធិបតី និងចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍នេះផងដែរ ។ ក្រៅពីនេះ គឺមានការចូលរួមពីកីឡាករកម្រិតជំនាញ ។ ដូច្នេះការទទួលពាក្យចូលរួម គឺផុតកំណត់ត្រឹមថ្ងៃទី៣០ ខែមីនាខាងមុខ ដោយការចុះឈ្មោះចូលរួមប្រកួតពានវ័យចាស់មានតម្លៃ ១៥០ដុល្លារ និងពានកម្រិតជំនាញមានតម្លៃ ១៨០ដុល្លារ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានចាត់ទុកនេះ គឺជាឱកាសដ៏ល្អមួយ ដើម្បីវាស់ស្ទង់សមត្ថភាពកីឡាករវាយកូនគោលកម្ពុជាបច្ចុប្បន្ន និងអភិវឌ្ឍន៍សមត្ថភាពបន្ថែម ឆ្ពោះទៅរកកម្រិតខ្ពស់ និងត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅក្នុងប្រទេសកម្ពុជា ។ លោក សុខ សុធារ៉ា ប្រធានក្រុមហ៊ុនពិស្ណុកា ដែលជាអ្នកឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍នេះបានអះអាងថា អ្វីដែលលោកជួយដល់ព្រឹត្តិការណ៍នេះគឺលោកជួយហើយប្រសិនបើមានសប្បុរសជនបរិច្ចាគថវិកាមនុស្សធម៌គឺលោកមិនប្រើប្រាស់ថវិកានោះឡើយ ៕

អត្ថបទ៖​ រ័ត្ន

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត