មូលហេតុ ២ធំៗ ដែលឥណ្ឌា ណាត់គោព្រៃកម្ពុជាប្រកួតមិត្តភាពស្អែកនេះ

នូ មករា March 21, 2017


ភ្នំពេញ៖ លោក Stephen Constantine គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបង្ហើបឲ្យដឹងពីមូលហេតុ ២ចំនុច ដែលជំរុញឲ្យលោកណាត់ក្រុមជម្រើសជាតិកម្ពុជា ប្រកួតលក្ខណៈមិត្តភាពលើទីលានពហុកីឡដ្ឋានជាតិ នាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី២២ ខែមិនាស្អែកនេះ ។
គ្រូបង្វឹកអង់គ្លេសរូបនេះ បានថ្លែងក្នុងសន្និសីទសារព័ត៌មានមុនជួបគ្នាកាលព្រឹកមិញថា៖ «មូលហេតុខ្ញុំជ្រើសរើសកម្ពុជាប្រកួត ព្រោះក្រុមខ្ញុំត្រូវប៉ះមីយ៉ាន់ម៉ា ។ ខ្ញុំចង់លេងជាមួយកម្ពុជា ដើម្បីដឹងពីបរិយាកាស និងអាកាសធាតុ ព្រោះកម្ពុជា និងមីយ៉ាន់ម៉ាមានស្ថានភាពប្រហាក់ប្រហែលគ្នា…។ មួយទៀត ខ្ញុំចង់ដឹងថា កម្ពុជានឹងមានអ្វីប្លែក បន្ទាប់ពីប្ដូរគ្រូបង្វឹកថ្មី តើគាត់នឹងមានការផ្លាស់ប្ដូរអ្វីខ្លះ» ។
គួរបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការប្រកួតនេះ ក្រុមជម្រើសជាតិឥណ្ឌា នឹងត្រូវបន្ដដំណើរឆ្ពោះទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា នៅក្នុងជំនួបវគ្គជម្រុះពានរង្វាន់ Asian Cup 2019 នៅថ្ងៃទី២៨ ខែមីនាសប្ដាហ៍ក្រោយនេះ ៕
អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត