លោក Oleg៖ ការបង្កកំហុសច្រើនទើបនាំឲ្យភ្នំពេញក្រោន ចាញ់ស្វាយរៀង ១-០

នូ មករា March 21, 2017


ភ្នំពេញ៖ លោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានចាត់ទុកការបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀង កាលពីចុងសប្ដាហ៍កន្លងទៅ មិនមែនជារឿងអាម៉ាសនោះទេ ដោយសារគូប្រកួតរបស់លោកពិតជាធ្វើបានល្អ ។ ប៉ុន្ដែអ្វីដែលលោកសោកស្ដាយ គឺការបង្កកំហុស និងផ្ដល់បាល់ពិន័យនៅនឹងកន្លែង (Free-Kick)ជាច្រើនលើកទើបនាំឲ្យជួបការបរាជ័យដូច្នេះ ។
 
គ្រូបង្វឹកអ៊ុយក្រែនរូបនេះ បាននិយាយថា៖ «យើងធ្វើបានល្អនៅក្នុងតង់ទី១ ប៉ុន្តែយើងបានធ្វើឲ្យមានកំហុស និងផ្តល់បាល់ពិន័យទាត់នៅនឹងកន្លែងជាច្រើនដល់គូប្រកួតរបស់យើង ហើយនេះពិតជាធ្វើឲ្យយើងខាតបង់ច្រើន ។ ក្រោយមក គឺទោះជាយើងខំវាយបកយ៉ាងណាក៏អ្វីៗយឺតពេលទៅហើយ។ ខ្ញុំគិតថាក្រុមទាំងអស់ធ្វើបានល្អ ហើយយើងត្រូវខិតខំបន្ថែមទៀត» ។
សូមរំឮកថា គ្រាប់បាល់ជ័យជម្នះ ១គ្រាប់របស់ក្រុមព្រះខ័នរាជស្វាយរៀងក្នុងការប្រកួតដ៏អស្ចារ្យនេះបានកើតចេញពីការទាត់បាល់ពិន័យ Free-Kick ចម្ងាយប្រមាណ ២៥ម៉ែត្របានសម្រេចនៅនាទីទី៦៦ ពីខ្សែប្រយុទ្ធជម្រើសជាតិ ប្រាក់ មុន្នីឧត្ដម ដែលធ្វើឲ្យស្វាយរៀងឡើងឈរកំពូលតារាង និងមាន ១៣ពិន្ទុជាមួយលទ្ធផលប្រកួត ៥លើកឈ្នះ៤ និងស្មើ១ ខណៈភ្នំពេញក្រោនធ្លាក់មកឈរលេខ៣ និងមាន ១០ពិន្ទុជាមួយលទ្ធផល ៥លើកដូចគ្នាឈ្នះ៣ ស្មើ១ និងចាញ់១ ៕
អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត