រួសរាន់ឡើង! សំបុត្រទស្សនាគោព្រៃកម្ពុជា ប៉ះឥណ្ឌាជិតអស់ហើយ!

នូ មករា March 20, 2017


ភ្នំពេញ៖ នៅសល់ពេល ២ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតមិត្តភាពអន្ដរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិឥណ្ឌានៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ នឹងចាប់ផ្ដើមហើយពោលគឺនៅវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ខានស្អែកនេះ ខណៈសំបុត្រទស្សនាការប្រកួតនេះ ត្រូវបានលក់អស់មួយប្រភេទហើយ ។ នេះបើយោងតាមការជូនដំណឹងពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសថា សំបុត្រប្រភេទ១ តម្លៃ ១ម៉ឺនរៀល សម្រាប់ចូលទស្សនាជំនួបលើកទី៥ រវាងក្រុមរហស្សនាមគោព្រៃកម្ពុជា និងក្រុមឥណ្ឌា ត្រូវបានលក់អស់ហើយ នៅឡើយតែសំបុត្រប្រភេទ២ តម្លៃ ៥ពាន់រៀល ។ ដូច្នេះអ្នកគាំទ្រ សូមរួសរាន់មកទិញឲ្យបានទាន់ពេលវេលា ជៀសវាងការអត់សំបុត្រចូលទស្សនា ប្ដូរទៅជាការផ្លោះរបងដូចពេលកន្លងទៅ ៕

អត្ថបទ៖ បុត្រា

មតិយោបល់