លោកវ៉ាត់ ចំរើន បង្ហាញផែនការ ៥ ចំណុច សម្រាប់ពង្រឹងវិស័យកីឡាក្នុងឆ្នាំ២០១៧​នេះ

នូ មករា March 20, 2017


ភ្នំពេញ៖ ក្នុងទិសដៅពង្រឹងវិស័យកីឡានៅក្នុងឆ្នាំ២០១៧នោះ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកវ៉ាត់ ចំរើន បានថ្លែងប្រាប់គ្រប់បណ្ដាសហព័ន្ធកីឡាជាតិទាំងអស់នូវផែនការ​ ៥ចំនុច​នៅក្នុងមហាសន្និបាតបូកសរុបការងារឆ្នាំ២០១៦ និងលើកទិសដៅឆ្នាំ២០១៧ ។ លោកបានមានប្រសាសន៍ថា យើងត្រូវសហការជំរុញលើកស្ទួយចលនាកីឡាអូឡាំពិកឲ្យកាន់តែមានភាពរីកចំរើន ជឿនលឿនទាំងបរិមាណ និងគុណភាព ខណៈដែល​​គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកំពុងខិតខំទំនាក់ទំនងគៀងគរគ្រប់មធ្យោបាយ ដើម្បីស្វែងរកចំណូលបន្ថែមទៀតក្នុងឆ្នាំ២០១៧ ដែលមានដូចខាងក្រោម៖

ទី១ ខិតខំរៀបចំគម្រោងកម្មវិធី អភិវឌ្ឍដើម្បីលើកសំណើរសុំថវិកាចំណាយពីអង្គការសាមគ្គីអូឡាំពិកសម្រាប់ឆ្នាំ២០១៧។ ទី២ ជំរុញការស្វែងរកវិភាគទាន ពីក្រុមសមាជិក ក្រុមទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ទី៣ ស្វែងរកក្រុមហ៊ុន ជាដៃគូ ដើម្បីរៀបចំឧស្សហកម្មកីឡាបន្ថែម។ ទី ៤ ទំនាក់ទំនងល្អជាមួយសប្បុរសជននានា ដើម្បីបង្កើតប្រភពចំណូលបន្ថែមទៀត និងទី៥ លើកសំណើរសុំថវិកាមួយចំនួនប្រចាំឆ្នាំពីរាជរដ្ឋាភិបាលសម្រាប់ការងារថែរក្សា ការពារ និង បម្រើសកម្មភាពនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដំណាក់កាលទី១។ លោកបន្ថែមថា មូលដ្ឋានចំណូលរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានៅមិនទាន់រឹងមាំ ប្រកដប្រជានៅឡើយ ហើយការគាំទ្រ ហិរញ្ញវត្ថុ នៅមានកម្រិតដែលកម្មវិធីការងារកីឡាភាគច្រើន ម្ចាស់ជំនួយ ត្រូវការបដិភាពរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ផ្ទាល់ទើបសម្រេចគម្រោងបាន៕រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត