លោក ថោង ខុន ចាត់ទុកឆ្នាំ២០១៦ គឺជាឆ្នាំរីកចម្រើនវិស័យកីឡាសម្រាប់ឆ្ពោះកាន់ភាពជោគជ័យនៅឆ្នាំ២០២៣

នូ មករា March 20, 2017


ភ្នំពេញ៖​​ បន្ទាប់ពីទទួលបានជោគជ័យផ្នែកវិស័យកីឡានៅក្នុងប្រទេសកម្ពុជាផ្ទួនៗរួចមក​ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោកថោង ខុន បានចាត់ទុកថា ឆ្នាំ២០១៦ គឺជាឆ្នាំដ៏ជោគជ័យមួយដើម្បីបន្ដយុទ្ធសាស្ដ្រផែនការមេកីឡាស៊ីហ្គេមឆ្នាំ២០២៣។ លោកបានថ្លែងបែបនេះ នៅក្នុងពិធីមហាសន្និបាតបូកសរុបការងារឆ្នាំ២០១៦ និងលើកទិសដៅឆ្នាំ២០១៧ របស់ NOCC នៅទីស្នាក់ការរបស់ខ្លួននាព្រឹកថ្ងៃទី២០ ខែមីនានេះ។

ថ្នាក់ដឹកនាំកីឡាជាន់ខ្ពស់រូបនេះបានមានប្រសាសន៍ថា សន្ទុះជោគជ័យធំៗផ្ទួនៗដែលកម្ពុជាទទួលបាននៅក្នុងឆ្នាំ២០១៦កន្លងមក មានដូចជាស្នាដៃនៃការប្រកួតកីឡាជាតិ លើកទី១, វីរៈកីឡាការិនីឆ្នើម ស៊ន សៀវម៉ី ដណ្ដើមបានសិទ្ធិពេញលេញចូលរួមប្រកួតកីឡាអូឡាំពិកនៅប្រទេសប្រេស៊ីលដែលជាលើកដំបូងក្នុងប្រវត្តិសាស្ដ្រកម្ពុជា ។ ជាងនេះទៅទៀត កីឡាបាល់ទាត់ក៏បានបង្ហាញពីភាពរីកចម្រើនយ៉ាងខ្លាំងក្លាក្នុងឆ្នាំ២០១៦ ដែលបានទាក់ទាញការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋបូករួមទាំងសមិទ្ធផលជាច្រើនទៀត ។

K

លោកបន្តថា ការរីកចម្រើននេះគឺដោយសារទទួលបានការឧបត្ថម្ភគាំទ្រយ៉ាងយកចិត្តទុកដាក់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា រហូតសម្តេចត្រូវបានគណៈកម្មាធិការអូឡាំពិកអន្ដរជាតិប្រគល់ជូននូវពានរង្វាន់ “ប្រធានគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ” កាលពីចុងខែមករាកន្លងទៅ ។ ជាមួយគ្នានេះផងដែរ ឯកឧត្តមថោង ខុន ក៍បានជំរុញបន្ថែមដល់សហព័ន្ធកីឡាជាតិ និងអង្គភាពពាក់ព័ន្ធនានា ដែលតែងចូលរួមកែទម្រង់ស៊ីជម្រៅ និងអនុវត្តប្រកបដោយគុណភាពកន្លងមក ឪ្យរួមគ្នាបន្ដជំរុញការអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីលើកស្ទួយសក្ដានុពលវិស័យកីឡាឲ្យកាន់តែរីកចម្រើនឆ្ពោះទៅស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕

អត្ថបទ៖​​ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត