កីឡាករថៃ​​​​ Khun Krong Thep សន្លប់ក្នុងទឹកទី ៥ ក្រោមកណ្តាប់ដៃនាគខ្មៅ​ឃឹម​ ឌីម៉ា

នូ មករា March 20, 2017


ភ្នំពេញ៖​ អ្នកប្រដាល់ជើងខ្លាំងថៃឃុន ក្រុងថេប ដែលធ្លាប់បានប្រើកែងផ្ដួលអ្នកប្រដាល់ជើងខ្លាំងកម្ពុជាផល សោភ័ណ្ឌ មកពីក្លិបតាឡីដំរីមានរិទ្ធនៅទឹកទី១ កាលពីសប្ដាហ៍មុននោះត្រូវអ្នកប្រដាល់ជើងខ្លាំងកម្ពុជាឃីម ឌីម៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យផ្ដួលឲ្យសន្លប់នៅទឹកទី៥ បន្ទាប់ពីបានឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ​​ និងប្រយ័ត្នប្រយែងជាទីបំផុតព្រោះគេដឹងថាអ្នកប្រដាល់ថៃរូបនេះចូលចិត្តប្រើកែង និងកណ្ដាប់ដៃរហ័ស ហើយធ្ងន់របួសខ្លួនដើម្បីផ្តួលគូប្រកួត​ ។​ ជាមួយគ្នានេះ​ ក្រុងថេបបានព្យាយាមបញ្ចេញកែងវាយប្រហារលើឌីម៉ាជាញឹកញាប់ ​ប៉ុន្តែត្រូវកីឡាករកម្ពុជារូបនេះដកថយ និងវាយសងទៅវិញភ្លាមៗដែរ ។

បន្ទាប់មកឌីម៉ាបានវាយប្រហារជើងក្រោមក្រុងថេបយ៉ាងចាស់ដៃ ហើយក្នុងទឹកទី៣កែងរបស់ឌីម៉ាវាយចំគោលដៅបានយ៉ាងល្អធ្វើឲ្យអ្នកប្រដាល់ជើងខ្លាំងស្រុកថៃរូបនេះដួលបះជើង​ និងត្រូវអាជ្ញាកណ្ដាលរាប់ដល់៨តែគេនៅអាចបន្តការប្រកួតបានទៀត ។ បន្ទាប់ពីអាជ្ញាកណ្ដាលរាប់រួចអ្នកប្រដាល់ថៃរូបនេះហាក់ដូចជាស្រុតចុះដែលនេះជាឱកាសដ៏ល្អសម្រាប់ឌីម៉ា ។ ស្ថានភាពបែបនេះឌីម៉ាមិនបង្អង់ដៃឡើយពោលគឺគេបានវាយសង្គ្រប់លើអ្នកប្រដាល់ថៃរូបនេះធ្វើឲ្យខូចជើង និងសន្លប់នៅទឹកទី៥ដោយសារជង្គង់ និងកែងរបស់ឌីម៉ាតែម្តង ៕

អត្ថបទ​៖​​ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត