លោកលី កុសល បង្ហាញរបាយកាណ៍ចំណូល ចំណាយឆ្នាំ២០១៦របស់NOCC

នូ មករា March 20, 2017


ភ្នំពេញ៖ ស្របពេលដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កំពុងដំណើរការរៀបចំមហាសន្និបាតបូកសរុបការងារឆ្នាំ២០១៦ និងលើកទិសដៅឆ្នាំ២០១៧នោះ លោកលី កុសល អគ្គហិរញ្ញឹករបស់NOCC បានបង្ហាញ ពីប្រាក់ចំណូល និងការចំណាយក្នុងការរៀបចំសកម្មភាពកីឡារបស់ខ្លួន កាលពីឆ្នាំ២០១៦ជូនបណ្ដាសហព័ន្ធកីឡាជាតិនាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ។


លោកលី កុសល បានថ្លែងថា ជាទូទៅលំហូរសាច់ប្រាក់មុននឹងបើកផ្ដល់ជូនសម្រាប់ការចំណាយក្នុងសកម្មភាពណាមួយសុទ្ធតែត្រូវបានពិនិត្យគម្រោងយ៉ាងម៉ត់ចត់ ពេលចំណាយ រួចត្រូវមានវិក័យប័ត្រ ឬឯកសារត្រឹមត្រូវគ្រប់គ្រាន់ ទូទាត់មកវិញ ទាន់ពេលវេលា ស្របតាមគោលការណ៍កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលតម្រូវឱ្យមានតម្លាភាព គណនេយ្យភាព និង ភាពជឿទុកចិត្តបាននៃថវិកា។

លោកបន្តទៀតថា សម្រាប់ចំណូលទទួលបានធំៗ រួមមានហិរញ្ញប្បទានរដ្ឋបាលចលនាអូឡាំពិកប្រចាំពីគណៈកម្មាធិការអូឡាំពិក អន្ដរជាតិ(IOC) និងក្រុមប្រឹក្សាអូឡាំពិកអាស៊ី(OCA) ចំនួន ១២៥,០០០ដុល្លារ, ហិរញ្ញប្បទានគម្រោងកម្មវិធីអង្គការសាមគ្គីអូឡាំពិក(OS) ចំនួន ២៧៤,៧៩៩ដុល្លារ និងចំណូលផ្សេងៗ ចំនួន ៤០,៩២៧ដុល្លារ ។ សរុបទាំងអស់ ៤៤០,៧២៦ដុល្លារ ។

ដោយឡែកការចំណាយលើសកម្មភាពធំៗចំនួន ៣ធំៗ រួមមានយន្ដការរដ្ឋបាលចំណាយអស់ ១១៤,៨៤៦ដុល្លារ, អនុវត្តគម្រោងកម្មវិធី និងសកម្មភាពកីឡាចំណាយអស់ ២៧៦,១០៧ដុល្លារ និងចំណាយផ្សេងៗអស់ ៤១,៥៧១ដុល្លារ ។ សរុបចំណាយអស់ ៤៣២,៤៧១ដុល្លារ។

អត្ថបទ៖  រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត