ស្វាយរៀងយកបាន ៣ពិន្ទុពីភ្នំពេញក្រោនទាំងពិបាក ដើម្បីឈរកំពូលតារាង

នូ មករា March 18, 2017


ភ្នំពេញ៖ ជំនួបរវាងក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន និងក្រុមព្រះខ័នរាជស្វាយរៀង គឺបានបញ្ចប់ហើយ ដោយជ័យជម្នះបានទៅក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀង ជាមួយនឹងលទ្ធផលដ៏តានតឹង ១-០ ដែលធ្វើឲ្យក្រុមដឹកនាំដោយគ្រូបង្វឹកលោក សំ វ៉ាន់ដេត នេះឡើងឈរកំពូលតារាងសប្ដាហ៍ទី៥ ជាបណ្ដោះអាសន្ន នៃលីគកំពូលកម្ពុជា ដោយមាន ១៣ពិន្ទុក្នុងដៃ ។

គូពិសេសប្រចាំសប្ដាហ៍នេះ គឺបានរក្សាលទ្ធផលស្មើគ្នា ០-០ នៅតង់ទី១ ខណៈក្រុមទាំងពីរសុទ្ធតែមានឱកាសច្រើនដូចគ្នា ។ ប៉ុន្ដែនៅតង់ទី២ កីឡាករ ប្រាក់ មុន្នីឧត្តម បានរកគ្រាប់បាល់នាំមុខ ១-០ លើក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន នៅនាទីទី៦៦ ។ ចំណែកក្រុមភ្នំពេញក្រោន ក៏ព្យាយាមវាយបកវិញផងដែរ ប៉ុន្ដែធ្វើមិនបានសម្រេច ធ្វើឲ្យចប់ការប្រកួតក្រុមព្រះខ័នរាជស្វាយរៀងឈ្នះ ១-០ ។

តាមរយៈជ័យជម្នះនេះ បានជួយក្រុមព្រះខ័នរាជស្វាយរៀង ឡើងឈរកំពូលតារាង និងមាន ១៣ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ៥ប្រកួតឈ្នះ៤ និងស្មើ១ ខណៈក្រុមភ្នំពេញក្រោន ធ្លាក់មកឈរលេខរៀងទី២ និងរក្សា ១០ពិន្ទុដដែលជាមួយលទ្ធផលប្រកួត ៥លើកដូចគ្នាឈ្នះ៣ ស្មើ១ និងចាញ់១ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត