ព្រឹត្តិការណ៍ប្រកួតអុកត្រូវបានលើកពេលទៅសប្ដាហ៍ក្រោយ ខណៈNOCC បិទបញ្ជីចុះឈ្មោះត្រឹម ១៥៣ នាក់

នូ មករា March 17, 2017


ភ្នំពេញ៖ ដោយហេតុតែមានបញ្ហាបច្ចេកទេសខ្លះៗគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលជាអ្នករៀបចំព្រឹត្តិការណ៍ប្រកួតអុកជ្រើសរើសអ្នកខ្លាំងទៅប្រកួតផ្ដាច់ព្រ័ត្រដណ្ដើមតំណែងស្ដេចអុកឆ្នាំ២០១៧ នាខេត្តសៀមរាបនោះ បានធ្វើការផ្លាសប្ដូរថ្ងៃប្រកួតហើយពោលគឺចាប់ផ្ដើមប្រកួតពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមីនាវិញ ។

លោកឯម ហៀង នាយករដ្ឋបាល និងជាប្រធានគណៈកម្មការរៀបចំប្រកួតអុកនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឱ្យដឹងថា នៅថ្ងៃដំបូងគឺទី២៦ ជាថ្ងៃចាប់ឆ្នោតដើម្បីឲ្យដឹងថាអ្នកណាត្រូវប៉ះនរណា? ហើយការប្រកួតជម្រុះនឹងធ្វើរហូតសល់ចំនួន ៨ នាក់ ដើម្បីទៅប្រកួតផ្តាច់ព្រ័ត្រនៅថ្ងៃមហាសង្ក្រាន្តចូលឆ្នាំប្រពៃណីខ្មែរ នៅខេត្តសៀមរាបដូចបណ្តាឆ្នាំកន្លងមក»។ លោកបានបន្តថា៖ « តាមពិតការប្រកួតនេះគ្រោងចាប់ផ្ដើមថ្ងៃទី ១៥-១៩ ខែមីនានេះ ដោយសារតែមានបញ្ហាបច្ចេកទេសច្រើន ទើបគណៈកម្មការសម្រេចផ្ដាសប្ដូរថ្ងៃប្រកួតវិញ គឺនឹងចាប់ផ្តើមនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដដែល ជិតវត្តសំពៅមាស រាជធានីភ្នំពេញ ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧»។

ជាមួយគ្នានេះដែរ ការដាក់ពាក្យរបស់បេក្ខជនក្នុងកីឡាអុកសម្រាប់ការប្រកួតប្រជែងយកតំណែងស្តេចអុកក្នុងព្រឹត្តិការណ៍មហាសង្ក្រាន្ត ចូលឆ្នាំប្រពៃណីជាតិ ត្រូវបានបិទបញ្ជីហើយកាលពីថ្ងៃទី១៥ ខែមិនាកន្លងទៅថ្មីៗនេះ ដោយមានអ្នកចុះឈ្មោះសរុបចំនួន ១៥៣ នាក់។ វត្តមានអ្នកលេងអុកឆ្នើមៗគួរឲ្យចាប់អារម្មណ៍មួយចំនួនមានស្តេចអុក ២ សម័យកាលគឺឈាវ បូរ៉ា ដែលបានគ្រងតំណែងស្ដេចអុកឆ្នាំ២០១៤ និង ២០១៥ និងលោក ហូយ សុខណា ដែលគ្រងតំណែងជាស្ដេចអុកឆ្នាំ២០១៦ ដែលបានដាក់ពាក្យរួចជាស្រេច។ លោកឆយ វីរ៉ា ស្តេចអុកឆ្នាំ២០១០ ពានរង្វាន់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន និងជើងខ្លាំងៗជាច្រើននាក់ផ្សេងទៀត ក៏បានចូលរួមប្រកួតផងដែរ។

យ៉ាងណាក៏ដោយ ជើងខ្លាំងផ្នែកកីឡាអុកម្នាក់ទៀតឈ្មោះគ្រួច ចន្ថារិទ្ធ ហៅត្រេន បានប្រកាសដកខ្លួនមិនចូលរួមប្រកួតនោះទេ ដោយគាត់បានអះអាងថាទុកឱកាសឲ្យក្មេងៗម្ដងព្រោះគាត់ចាស់ហើយ។ លោកគ្រួច ចន្ថារិទ្ធ ដែលមានជំនាញលេងអុកតាំងពីក្មេង និងមានមុខរបរបើកផ្ទះសំណាក់ផងនោះ បានអះអាងថា៖ «ខ្ញុំបានក្លាយជាគណៈកម្មការប្រតិបត្តិសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាទៅហើយ ហេតុនេះការផ្អាកនេះគឺមានគោលបំណងដើម្បីទុកពេលក្មេងៗបញ្ចេញទេពកោសល្យរបស់ពួកគេ»៕

SONY DSC

អត្ថបទ៖ រ័ត្ន

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត