លោកវ៉ា់ត់ ចំរើន ចូលរួមបិទវគ្គបណ្ដុះបណ្ដាលរដ្ឋបាលនៅខេត្តស្ទឹងត្រែងថ្ងៃនេះ

នូ មករា March 17, 2017


ភ្នំពេញ៖ កាលពីព្រឹកមិញនេះ អគ្គលេខាធិកានៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកវ៉ាត់ ចំរើន បានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលសាមគ្គីអូឡាំពិកប្រចាំឆ្នាំ២០១៧ ស្ដីពីរដ្ឋបាលកីឡា នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង ខណៈគ្រូឧទ្ទេសក្នុងវគ្គនេះសុទ្ធតែទទួលស្គាល់ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ។

វគ្គនេះបានផ្តល់ជូនសម្រាប់គ្រូអប់រំកាយ និងកីឡា មកពីការិយាល័យអប់រំស្រុក និងក្រុង ចំណុះឲ្យខេត្ត មន្ត្រីគ្រប់គ្រងកីឡា មន្ទីរអប់រំយុវជន និងកីឡាខេត្ត គ្រូកីឡាមកពីវិទ្យាល័យអនុវិទ្យាល័យជុំវិញខេត្ត និងមានគ្រូកីឡាជាស្ត្រីចំនួន ៤ នាក់ផងដែរ ហើយខេត្តស្ទឹងត្រែងនេះ ទទួលបាន ២ លើកហើយនៅក្នុងរយៈពេល ១១ ឆ្នាំ។


លោក វ៉ាត់ ចំរើន បានឱ្យដឹងថា៖ «មេរៀនសំខាន់ៗ ដែលគ្រូឧទ្ទេសបានបង្ហាត់បង្ហាញក្នុងវគ្គនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សិក្ខាកាមទាំងអស់ដើម្បីយកទៅអនុវត្តតាមមូលដ្ឋាន និងស្ថាប័នរបស់ខ្លួន ហើយវគ្គសាមគ្គីអូឡាំពិកស្តីពីរដ្ឋបាលកីឡា ប្រចាំឆ្នាំ ២០១៧ នេះ ទទួលបានថវិកាពីអង្គការសាមគ្គីអូឡាំពិក ដែលជាស្ថាប័នបណ្តុះបណ្តាលជំនាញគ្រូកីឡានៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)»។


លោកបន្តថា ចំពោះលិខិតបញ្ជាក់ការសិក្សាដល់សិក្ខាកាមទាំង ២៥ នាក់នេះ មានការចុះហត្ថលេខាទទួលស្គាល់ដោយលោក វ៉ាត់ ចំរើន លោក ថោង ខុន ប្រធាន NOCC និងលោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ គឺមានន័យថាវិញ្ញាបនបត្រ ក្នុងវគ្គរដ្ឋបាលកីឡានេះ មានតម្លៃជាសកល អាចចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិនានាបាន។ជាមួយគ្នានេះដែរលោក យស់ ម៉ាច អនុប្រធានមន្ទីរអយកខេត្តស្ទឹងត្រែង បាននិយាយថា៖ «នេះជាវគ្គបណ្តុះបណ្តាលដ៏សំខាន់ដល់គ្រូកីឡានៅថ្នាក់មូលដ្ឋាន ហើយតាមប្រវត្តិ គឺក្នុងរយៈពេល ១១ ឆ្នាំនេះ ខេត្តស្ទឹងត្រែង ទើបទទួលបានវគ្គរដ្ឋបាលកីឡានេះ ២ ដងទាំងលើកនេះទេ ព្រោះកាលពីឆ្នាំ ២០០៦ ខេត្តយើងទទួលបានម្តងហើយ ហេតុនេះក្នុងនាមមន្ត្រី គ្រូបង្វឹកកីឡា នៅថ្នាក់ខេត្តគឺពិតជារីករាយ និងចង់ទទួលបានវគ្គនេះឲ្យបានច្រើនលើក ដើម្បីផលិតធនធានមនុស្សផ្នែកកីឡាឲ្យសម្បូរ និងច្រើនឡើង»៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត