តើភ្នំពេញក្រោន ឬស្វាយរៀង ដែលត្រូវឈរកំពូលតារាងពិន្ទុលីគក្នុងសប្ដាហ៍ទី៥?

នូ មករា March 17, 2017


ភ្នំពេញ៖ ច្បាស់ជាកក្រើក! ក្រុមលំដាប់កំពូលតារាងភ្នំពេញក្រោន និងក្រុមព្រះខ័នរាជស្វាយរៀង ដែលកំពុងកាន់ ១០ពិន្ទុក្នុងដៃស្មើគ្នា ត្រូវជួបគ្នាលើទីលានកីឡដ្ឋាន RSN នាវេលាម៉ោង ៦ល្ងាចថ្ងៃទី១៨ ខែមីនាស្អែកនេះ ដើម្បីប្រជែងតំណែងកំពូលតារាងបណ្ដោះអាសន្ន នៅក្នុងសប្ដាហ៍ទី៥ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៧នេះ ។

ចាំមើលតើភ្នំពេញក្រោន ឬព្រះខ័នរាជស្វាយរៀង នឹងរកបាន ៣ពិន្ទុបន្ថែមពីការប្រកួតដ៏សំខាន់នេះ? សម្រាប់ប្រវត្តិជួបគ្នា ២ជើងក្នុងលីគកំពូលកម្ពុជា កាលពីរដូវកាលមុន ក្រុមទាំងពីរបានទទួលជ័យជម្នះក្នុងទឹកដីម្ដងម្នាក់ ក្នុងនោះជើងទី១ ភ្នំពេញក្រោន យកឈ្នះព្រះខ័នរាជស្វាយរៀង នៅលើកីឡដ្ឋាន RSN ដោយលទ្ធផល ១-០ ខណៈជើងទី២ ក្រុមព្រះខ័នរាជស្វាយរៀង យកឈ្នះភ្នំពេញក្រោន នៅលើកីឡដ្ឋានខេត្តស្វាយរៀងវិញ ដោយលទ្ធផល ៣-២ ។ ប៉ុន្ដែការត្រៀមជួបគ្នា នារដូវកាលថ្មីនេះ ចំពោះសមាសភាពកីឡាករក្រុមទាំងពីរហាក់មិនសូវមានការប្រែប្រែលនោះទេ ។

លើកលែងតែគ្រូបង្វឹក ដែលក្រុមភ្នំពេញក្រោន ផ្លាស់ប្ដូរលោក Oleg Starynskyi ជំនួសលោក សែម សំណាង ។ តែដោយសារភ្នំពេញក្រោន និងស្វាយរៀងមាន ១០ពិន្ទុស្មើគ្នា ក្រោយឆ្លងកាត់ ៤ប្រកួតឈ្នះ៣ និងស្មើ១ ហើយត្រូវការ ៣ពិន្ទុរៀងៗខ្លួននោះ ដូច្នេះជំនួបស្អែកនេះ អាចនឹងមានភាពតានតឹងខ្លាំង ។

ក្រៅពីការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍នេះ នៅមានការប្រកួត ២គូផ្សេងទៀត ដែលនឹងធ្វើឡើងនៅលើទីលានក្នុងរាជធានីភ្នំពេញ រួមមានក្រុមការពារតំណែងជើងឯកបឹងកេតអង្គរ បើកទ្វាពហុកីឡដ្ឋានជាតិទទួលក្រុមអាស៊ីអឺរ៉ុប និងក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) ត្រូវជួបក្រុមជើងឯកលីគលំដាប់ទី២ គិរីវង់សុខសែនជ័យ នៅលើទីលានស្តាតចាស់ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត