ម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំនេះមិនអនុញ្ញាតឱ្យវិញ្ញាសាសីប៉ាក់តាក្រស្តី្រចូលរួមប្រកួតឡើយ

នូ មករា March 16, 2017


ភ្នំពេញ៖ ស្របពេលដែលសហព័ន្ធកីឡាសីប៉ាតាក្រកម្ពុជាបានធ្វើការប្រមូលផ្ដុំអត្តពលិករបស់ខ្លួនត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី២៩ឆ្នាំនេះដែលនឹងធ្វើនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីនោះ ម្ចាស់ផ្ទះបានប្រកាសជាផ្លូវការថាវិញ្ញាសាសីដក ឬហៅថាសីប៉ាក់តាក្រផ្នែកនារីនឹងពុំមានវត្តមាននៅក្នុងការប្រកួតនោះទេ។

គ្រូជម្រើសជាតិកីឡាសីប៉ាក់តាក្រកម្ពុជាលោក ជាតិ ខេមរ៉ា បានប្រាប់ឲ្យដឹងថា សីប៉ាក់តាក្រគ្មានវិញ្ញាសាស្រ្តីចូលរួមទេ ដោយហេតុថាប្រទេសនេះគ្មានស្រ្តីមកលេងកីឡាប្រភេទនេះទេ ព្រោះប្រពៃណីសាសនារបស់ប្រទេសនេះ មិនអនុញ្ញាតឲ្យស្រ្តីចូលលេងកីឡាដូចប្រទេសដទៃទៀតឡើយ ។ ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះដែរ ត្រូវបានថ្នាក់ដឹកនាំសហព័ន្ធកីឡាសីប៉ាក់តាក្រកម្ពុជាបង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំង ដោយខ្លាចបាត់បង់ធនធានកីឡាការិនីសីប៉ាក់តាក្រ ខណៈគ្មានវិញ្ញាសារប្រកួតនៅស៊ីហ្គេម ហើយក៏គ្មានការប្រមូលផ្តុំក្រុមជម្រើសជាតិដែរ ។

គួរបញ្ជាក់ផងដែរថា ក្នុងការហ្វឹកហាត់ត្រៀមសីប៉ាក់តាក្រកម្ពុជាសម្រាប់វិញ្ញាសាស្រ្តីមិនបានប្រមូលផ្តុំហ្វឹកហាត់ក្រុមជម្រើសជាតិនោះទេ ព្រោះសហព័ន្ធគ្មានលទ្ធភាពប្រមូលផ្តុំពួកគេ ដូច្នេះមានតែកីឡាករប៉ុណ្ណោះមានឱកាសហ្វឹកហាត់ត្រៀម ។ ចំណែកឯនារីត្រូវរំសាយដោយរង់ចាំស៊ីហ្គេមលើកទី១០ ទើបអាចចូលក្នុងជំរំប្រមូលផ្តុំឡើងវិញ ៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត