លោកវ៉ាត់ ចំរើន៖ ស៊ីហ្គេមឆ្នាំនេះ កម្ពុជាត្រូវតែរក្សាចំណាត់ថ្នាក់ឱ្យនៅលើឡាវដាច់ខាត!

នូ មករា March 16, 2017


ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ស្ដីពីការចូលរួមប្រកួតកីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ីនោះ លោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រកាសក្ដែងៗថា ការប្រកួតឆ្នាំនេះធ្វើយ៉ាងណាត្រូវតែរក្សាតំណែងចំណាត់ថ្នាក់មេដាយនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឱ្យនៅឈរលើប្រទេសឡាវដាច់ខាត។

លោកបន្តថា ក្នុងឋានៈជាភ្ញៀវការចូលរួមប្រកួតកីឡាស៊ីហ្គេមចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣១ ខែសីហាខាងមុខ យ៉ាងហោចណាស់កម្ពុជាត្រូវរក្សាចំណាត់ថ្នាក់ឈរពីលើប្រទេសឡាវឲ្យបានព្រោះវាជាគោលដៅរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញផែនការ “៤ឆ្នាំរំកិល” របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាទទួលបានផ្លែផ្កា សម្រាប់ធ្វើដើមទុនឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមវិញម្ដងនៅឆ្នាំ២០២៣ខាងមុខ។

អគ្គលេខាធិការរូបនេះបន្ថែមថា កាលពីឆ្នាំ២០១៥ កន្លងទៅថ្វីបើមេដាយអត្តពលិកកម្ពុជាដណ្ដើមបានមានការធ្លាក់ចុះ ប៉ុន្តែកម្ពុជាបានបង្កើតប្រវត្តិសាស្ត្រថ្មីមួយដោយដណ្ដើមបានចំណាត់ថ្នាក់លេខ៨ ក្នុងចំណោម ១១ប្រទេស រួមទាំងឈរលើប្រទេសឡាវទៀតផង។ គួររំលឹកផងដែរថា កាលពីស៊ីហ្គេមឆ្នាំ២០១៥ នៅសិង្ហបុរីកម្ពុជាដណ្ដើមបានមេដាយសរុប ១៥គ្រឿង ដើម្បីឈរចំណាត់ថ្នាក់លេខ៨ លើប្រទេសឡាវក្នុងនោះរួមមានមេដាយមាស១ មេដាយប្រាក់៥ និងមេដាយសំរឹទ្ធ៩ ប៉ុន្តែបើធៀបទៅនឹងស៊ីហ្គេមឆ្នាំ២០១៣ នៅមីយ៉ាន់ម៉ាគឺមានការធ្លាក់ចុះច្រើន ព្រោះកាលនោះកម្ពុជាដណ្ដើមបានមេដាយដល់ទៅ ៤៧គ្រឿង រួមមានមេដាយមាស៨, មេដាយប្រាក់១១ និងមេដាយសំរឹទ្ធ២៨ គ្រឿងឯណោះ៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត