លោក ស៊ាន បូរ៉ាត ចាត់វិធានការណ៍ធំៗ ៥ចំណុចដើម្បីពង្រឹងប្រសិទ្ធិភាពដឹកនាំរបស់អគ្គនាយកដ្ឋានកីឡា

នូ មករា March 16, 2017


ភ្នំពេញ៖ ក្រោយពីក្រសួងអប់រំយុវជន និង កីឡា បានរៀបចំសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ខ្លួនរួចមក លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានដាក់ចេញនូវវិធានការណ៍ធំៗចំនួន៥ចំណុច ដល់អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ត្រូវតែគោរពតាមដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការក្រោមចំណុះ និងសហព័ន្ធកីឡាជាតិទាំងអស់ ។

វិធានការណ៍ទាំង ៥ចំណុចរបស់លោកស៊ាន បូរ៉ាតនោះ គឺ ទី១-ជំរុញឲ្យអង្គសិក្ខាសាលាដាក់ប្រមូលធាតុចូលដែលបានពិភាក្សាសម្រេចរយៈពេល២ថ្ងៃនោះ យកទៅដាក់ក្នុងសន្និបាតរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលនឹងប្រព្រឹត្តទៅនាខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ,ទី២-អគ្គនាយកដ្ឋានកីឡា ត្រូវធ្វើកិច្ចសន្យាដើម្បីធ្វើប្រតិភូកម្មដល់សហព័ន្ធកីឡាជាតិ,ទី៣-សហព័ន្ធកីឡាជាតិត្រូវអនុវត្តតាមការណែនាំ និងកិច្ចសន្យា ទៅតាមផែនការដែលបានដាក់ចុះ,ទី៤-ការិយាល័យកីឡារាជធានី-ខេត្តត្រូវពង្រឹងមន្ត្រីក្រោមដែនសមត្ថកិច្ចរបស់ខ្លួន និងទី៥-ការិយាល័យរាជធានី-ខេត្តត្រូវលើកផែនការថវិកា ដាក់បញ្ចូលទៅក្នុងថវិការបស់មន្ទីររៀងៗខ្លួន។

ជាមួយនឹងការដាក់ចេញនូវវិធានការខាងលើនេះដែរ លោក អ៊ុក សិទ្ធជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានស្នើសុំឲ្យថ្នាក់ដឹកនាំក្រសួងវិញឱ្យជំរុញ និងបង្កើនលទ្ធភាពជួយដល់អគ្គនាយកដ្ឋានកីឡា ដែលជាសេនាធិការក្រសួងដើម្បីមានលទ្ធភាព ជំរុញ និងបង្កើនការបណ្តុះបណ្តាល បំប៉នមុខជំនាញដល់គ្រូបឋម និងគ្រូទទួលបន្ទុកកីឡានៅតាមសាលារៀន។ លោកបន្តថា សហព័ន្ធកីឡាជាតិសហការបើកវគ្គបំប៉នជំនាញដល់មន្រ្តីដឹកនាំ គ្រូបង្វឹក អាជ្ញាកណ្តាលតាមប្រភេទកីឡាដែលមានប្រជាប្រិយភាព នូវតាមរាជធានី-ខេត្ត ព្រមទាំងជំរុញឲ្យបង្កើនល្បឿនក្នុងការងារជួសជុលកែលម្អ និងកសាងទីលានកម្រិតស្តង់ដានានា នៅតាមខេត្តឲ្យមានប្រសិទ្ធភាពខ្ពស់ និងជំរុញឱ្យមានសិក្ខាសាលារៀងរាល់ឆ្នាំនៅថ្នាក់ក្រោមជាតិ ដើម្បីពិនិត្យលទ្ធភាព និងដោះស្រាយបញ្ហាប្រឈមនានាឲ្យបានស៊ីជម្រៅ ៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត