ក្រុម U-17 បាទី ចេញទៅប្រកួតពាន U-16 J-League Challenge នៅជប៉ុនចុងសប្ដាហ៍នេះ

នូ មករា March 16, 2017


ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានបង្ហាញបញ្ជីឈ្មោះកីឡាករក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៧ឆ្នាំ(U-17) ចំនួន ២០នាក់ ដើម្បីបញ្ជូនទៅហ្វឹកហាត់ និងចូលរួមការប្រកួតពានរង្វាន់អន្ដរជាតិ U-16 J-League Challenge 2017 នៅតំបន់កាស៊ីម៉ា ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ ។

នេះគឺជាយុទ្ធនាការបោះជំរុំហ្វឹកហាត់ និងប្រកួតក្រៅប្រទេសលើកដំបូង នាដើមឆ្នាំ២០១៧នេះ សម្រាប់ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៧ឆ្នាំ ដែលកំពុងត្រៀមខ្លួនចូលរួមការប្រកួតពានរង្វាន់ Hun Sen Cup 2017 និងលីគលំដាប់ទី២ រដូវកាលទី២ របស់កម្ពុជា ។ លើសពីនេះ ក៏ជាការត្រៀមខ្លួនរបស់ក្រុម U-17 បាទី ដើម្បីចូលរួមប្រកួតពានរង្វាន់យុវជនប្រចាំតំបន់អាស៊ីអាគ្នេយ៍អាយុក្រោម ១៨ឆ្នាំ AFF U-18 Championship 2017 ដែលធ្វើឡើងនៅលើទឹកដីប្រទេសមីយ៉ាន់ម៉ា នាខែកញ្ញាខាងមុខផងដែរ ។

 

ចំពោះបញ្ជីឈ្មោះកីឡាករទាំង ២០នាក់ ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិជប៉ុនលោក Inoue Kazunori គឺមានដូចខាងក្រោម៖

អត្ថបទ៖ បុត្រា

មតិយោបល់