សហព័ន្ធកីឡាចំបាប់កូរ៉េប្រកាសនឹងជួយដល់ចំបាប់កម្ពុជា

នូ មករា March 15, 2017


ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាកាលពីវេលាថ្ងៃត្រង់ថ្ងៃទី១៥ ខែមីនា នេះរវាងលោកធិន វិចិត្រអគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជាជាមួយលោក Kenneth Lee អនុប្រធានសហព័ន្ធកីឡាចំបាប់សាធារណរដ្ឋកូរ៉េនោះ ភាគីកូរ៉េបានសន្យាជួយដល់សហព័ន្ធចំបាប់កម្ពុជា ។ សម្រាប់ឆ្នាំនេះការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីនឹងធ្វើនៅប្រទេសឥណ្ឌាហើយកម្ពុជាមានបំណងទៅចូលរួមក្នុងព្រឹត្តិការណ៍នេះដែរតែកម្ពុជាខ្វះខាតថវិកាដើម្បីទៅចូលរួម ។លោក Kenneth Lee ទោះបីមិនទាន់ឆ្លើយតប ភ្លាមៗក៏ពិតមែនតែលោកសន្យាយកបញ្ហានេះទៅភិភាក្សានៅឯសហព័ន្ធរបស់កូរ៉េ ។


លោកធិន វិចិត្របានលើកឡើងថាសព្វថ្ងៃនេះអ្វីដែលចំបាប់កម្ពុជាចង់បាននោះគឺការបណ្ដុះបណ្ដាលអត្តពលិកវ័យក្មេងរួមនឹងសំភារៈហ្វឹកហាត់ ។ លោកក៏បានសុំឲ្យកូរ៉េជួយកម្ពុជាលើរឿងនេះពិសេសជួយបណ្ដុះបណ្ដាលដល់ថ្នាលនឹងផ្ដល់ការហ្វឹកហាត់រយៈពេលយូរនៅប្រទេសកូរេសម្រាប់ត្រៀមការចូលរួមប្រកួតកីឡាអាស៊ី ។ ចំពោះកាស្នើសុំផ្ដល់គ្រូកូរ៉េមកជួយបង្ហាត់ដល់កីឡាថ្នាលរបស់កម្ពុជាដើម្បីត្រៀមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមនោះលោក Kenneth Lee បានប្រាប់ភាគីកម្ពុជាថាចង់បានគ្រូចំបាប់ប្រភេទណាប្រភេទចំបាប់សេរី (Free Style) ឬ ប្រភេទចំបាប់ក្រិកកូ(Greco) ។ លោកបញ្ជាក់ថានៅប្រទេសកូរ៉េសម្បូរគ្រូចំបាប់សេរីណាស់ ។

អនុប្រធានចំបាប់កូរ៉េរូបនេះបង្ហាញពីចេតនាចង់ឲ្យកីឡាចំបាប់ក្នុងតំបន់អាស៊ីអាគ្នេយ៍ខ្លាំងដើម្បីបានជាដៃគូជាមួយកូរ៉េហើយងាយស្រួលក្នុងការផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមកផង ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត