លោកវ៉ាត់ ចំរើន៖ ការជ្រើសរើសអត្តពលិកឆ្នើមប្រចាំឆ្នាំនឹងធ្វើឡើងដោយតម្លាភាពបំផុត!

នូ មករា March 14, 2017


ភ្នំពេញ៖​ អគ្គលេខាធិការនៃគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជាលោកវ៉ាត់ ចំរើន បានថ្លែងនៅក្នុងពិធីសន្និសីទការសែតមួយកាលពីព្រឹកមិញនេះ នៅសណ្ឋាគាណាហ្គាវើល ស្ដីពីកម្មវិធីរាត្រីស្រមោរស ដែលមានឈ្មោះថា CAMBODIA Sports Award ដែលជាកម្មវិធីមួយប្រចាំឆ្នាំមួយជ្រើសរើសអត្តលិកឆ្នើមៗដែលខិតខំប្រឹងប្រែងយកមេដាយមកជូនជាតិ។
លោកវ៉ាត់ ចំរើន បានមានប្រសាសន៍ថា ការផ្ដល់រង្វាន់ដល់អត្តពលិកឆ្នើមនឹងធ្វើនៅយប់ថ្ងៃទី២១ ខែមីនានៅណាហ្គាវើលតែម្ដងដែលក្នុងកម្មវិធីនោះនឹងមានការចូលរួមពីមន្ត្រីរដ្ឋាភិបាល និងអ្នកមុខអ្នកការជាច្រើនរូបទៀត ហើយរង្វាន់សម្រាប់អត្តពលិកឆ្នើមមានចំនួន១៧.០០០ដុល្លារ ដោយការជ្រើសរើសនេះនឹងធ្វើឡើងដោយតម្លាភាពបំផុត ។ លោកបន្តថា ឆ្នាំនេះរួមមានរង្វាន់សម្រាប់អត្តពលិកឆ្នើមមានកីឡាករ ឬ កីឡាការិនីជាឯកត្តជនគ្រូបង្វឹកកីឡាជាក្រុមព្រឹទ្ធាចារ្យកីឡាព្រមទាំងអ្នកថតរូបល្អ។
ជាមួយគ្នានេះដែរ លោក Pern Chen នាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលបានថ្លែងថា អត្តពលិកឆ្នើមទាំងអស់គឺជាមោទនភាពរបស់កម្ពុជាដែលពួកគេជាគំរូដ៏ល្អដែលលើកទឹ  កចិត្តដល់យុវជន យុវនារីជំនាន់ក្រោយរបស់យើង ។ សម្រាប់ឆ្នាំ២០១៧នេះណាហ្គាវើលនិងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបង្កើតពានរង្វាន់បន្ថែម ៣ ទៀតគឺពានរង្វាន់ក្រុមកីឡាឆ្នើម ពានរង្វាន់ព្រឹទ្ធាចារ្យកីឡា និង និងពានរង្វាន់លើកទឹកចិត្តពិសេសសម្រាប់កីឡាប្រពៃណី(ល្បុក្កតោ) ។

គួរបញ្ជាក់ផងដែរថា អត្តពលិកដែលឆ្នើមៗកាលពីឆ្នាំ២០១៦នោះមានដូចជា កីឡាករប៉េតង់ សុខ ចាន់មៀន ដែលទើបតែដណ្ដើមបានមេដាយមាសពិភពលោកកាលពីពេលថ្មីៗនេះបានចាត់ទុកថានេះជាកម្មវិធីល្អព្រោះវានឹងជួយជំរុញ និងលើកទឹកចិត្តដល់អត្តពលិកគ្រប់ៗរូបឲ្យកាន់តែខិតខំហ្វឹកហាត់ទ្វេរឡើងថែមទៀត ។ កីឡាការិនី ទ្រី សុថាវី ដែលទើបតែដណ្ដើមបានមេដាយមាសពីការប្រកួតល្បុក្កតោកីឡាលើខ្សាច់អាស៊ីនោះបាននិយាយថានេះជាការផ្ដល់មោទនភាពមួយទៀតដល់អត្តពលិកកម្ពុជា ។ កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី បាននិយាយដែរថានេះជាការផ្ដល់កិត្តិយសដល់អត្តពលិកកម្ពុជា ។ សៀវម៉ីបន្តថានាងធ្លាប់ដណ្ដើមបានមេដាយមាសកីឡាអាស៊ី ឈ្នះការប្រកួតជម្រុះសម្រាប់ទៅចូលរួមប្រកួតកីឡាអូឡាំពិកនៅរីយ៉ូនេះគឺបានមកដោយការប្រឹងប្រែង និងការលើកទឹកចិត្តបែបនេះ ៕
អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត