ក្រោយផ្ដួលផល សោភ័ណ្ឌ នៅទឹកទី១រួចមក Khun Krong Thep បង្ហាញភាពគឃ្លើនដាក់ឃីម ឌីម៉ា វិញម្តង!

នូ មករា March 14, 2017


ភ្នំពេញ៖ អ្នកប្រដាល់ថៃឈ្មោះ Khun Krong Thep ដែលទើបតែបានប្រើកែងផ្ដួលអ្នកប្រដាល់ជើងខ្លាំងកម្ពុជាផល សោភ័ណ្ឌឲ្យសន្លប់នៅទឹកទី ១កាលពីសប្ដាហ៍មុននោះបានបង្ហាញភាពគឃ្លើនដាក់កីឡាករឃីម ឌីម៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យព្រមទាំងបានប្រកាសណាត់គ្នាប្រកួតនៅរសៀលថ្ងៃទី១៨ ខែមីនាលើសង្វៀនអាស៊ីអាគ្នេយ៍ទៀតផង ។ លោកថៃ អ៊ូប្រធានសមាគមប្រដាល់ខេត្តបន្ទាយមានជ័យ និងជាប្រតិភូដឹកនាំអ្នកប្រដាល់ថៃមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍បានលើកឡើងថា សម្រាប់ផល សោភ័ណ្ឌប្រសិនបើចង់វ៉ៃសងសឹកជាមួយអ្នកប្រដាល់ថៃរូបនេះក៏ទំនងជាលំបាកដែរព្រោះគេមានកណ្ដាប់ដៃ និងកែងច្បាស់ណាស់ ។ លោកបានបន្តថា យ៉ាងណាក៏ដោយការដែល Khun Krong Thep ចង់សាកជាមួយឃីម ឌីម៉ាគឺច្រឡំធំហើយ ។ លោកទទួលស្គាល់ថាគេអាចវ៉ៃបានមែនតែគេមិនត្រឹមតែមិនឈ្នះឌីម៉ាប៉ុណ្ណោះទេគឺអាចនឹងត្រូវឌីម៉ាវ៉ៃឲ្យសន្លប់ទៀតផង ព្រោះឌីម៉ាមានប្លង់វ៉ៃល្អហើយគេមានភាពវាងវៃណាស់ ។

គួរបញ្ជាក់ថា ឌីម៉ាទើបតែដណ្ដើមបានខ្សែក្រវាត់ទម្ងន់៦៣,៥០គីឡូក្រាមមកគ្រប់គ្រងដែលមួយព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់នោះគ្មាននរណាម្នាក់មានសមត្ថភាពតស៊ូជាមួយឌីម៉ាបាន ៥ ទឹកនោះទេ ។ ពេលនេះឌីម៉ាបានចុះឈ្មោះចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់ទម្ងន់ដដែលនេះមួយទៀត ។ ចំណែក Khun Krong Thep មិនមែនជាអ្នកប្រដាល់ដែលមានឈ្មោះបោះសម្លេងខ្លាំងនៅស្រុកថៃនោះទេតែគេក៏គ្រាន់បើដែរ ដូច្នេះចាំមើលតើកែងរបស់ Khun Krong Thep និងកែងឃីម ឌីម៉ា មួយណាមានប្រសិទ្ធិភាពជាង ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត