Booysen ឈរកំពូលតារាង Top Scorers ក្រោយធ្វើបាន Hat-Trick ជួយក្រោន លត់ គិរីវង់ ៦-១

នូ មករា March 14, 2017


ភ្នំពេញ៖ គិតត្រឹមសប្ដាហ៍ទី៤ នៃលីគកំពូលកម្ពុជា រដូវកាលថ្មីនេះ ខ្សែប្រយុទ្ធឆ្នើមរបស់ភ្នំពេញក្រោន Shane Booysen បានគ្រងតំណែងកំពូលតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ(Top Scorers) វិញហើយ បន្ទាប់ពីកីឡាករសញ្ជាតិអាហ្រ្វិកខាងត្បូងរូបនេះ រកបាន ៣គ្រាប់ម្នាក់ឯង(Hat-Trick)បន្ថែម ក្នុងជ័យជម្នះលើក្រុមគិរីវង់សុខសែនជ័យ ដោយលទ្ធផល ៦-១ កាលពីចុងសប្ដាហ៍កន្លងទៅ ។

មកទល់ពេលនេះ Shane Booysen គឺរកបាន ៧គ្រាប់ច្រើនជាងគេ បន្ទាប់ពីបង្ហាញខ្លួនលើទីលាន ៤ប្រកួតកន្លងទៅ ប៉ុន្ដែក្នុងនោះមាន ៣ប្រកួតប៉ុណ្ណោះ ដែល Booysen បានបំប៉ោងសំណាញ់ទីគូប្រកួត រួមមានជ័យជម្នះលើក្រុមអាស៊ីអឺរ៉ុប ៣-០ និងប្រកួតស្មើក្រុមប៉ូលិស ២-២ ដែលតារាជើងស៊ុតរូបនេះរកបាន ២គ្រាប់ក្នុងមួយប្រកួត មុននឹងបន្ថែម ៣គ្រាប់ ពេលជួយភ្នំពេញក្រោន បំបាក់ក្រុមគិរីវង់ ៦-១ កាលពីចុងសប្ដាហ៍មុន ។

ចំណែកកីឡាករ Atuheire Kipson របស់ក្រុមណាហ្គាវើល បានធ្លាក់មកឈរលេខរៀងទី២ និងមាន ៦គ្រាប់យ៉ាងប្រកៀកប្រកិត បន្ទាប់ពីកីឡាករស្បែកខ្មៅរូបនេះ រកបាន ១គ្រាប់ទៀត ពីការប្រកួតស្មើក្រុមក្រសួងការពារជាតិ ១-១ ហើយ ១គ្រាប់របស់ក្រុមក្រសួងការពារជាតិទៀតសោត គឺធ្វើសម្រេចដោយកីឡាករ Choe Myong Ho ដែលធ្វើឲ្យខ្សែប្រយុទ្ធជនជាតិកូរ៉េខាងជើងនេះ ឈរលេខរៀងទី៣ និងមាន ៥គ្រាប់ ៕
អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត