មន្ត្រីកីឡាខេត្តស្ទឹងត្រែងទទួលបានការបណ្ដុះបណ្តាលវគ្គរដ្ឋបាលកីឡាពី NOCC

នូ មករា March 13, 2017


ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបើកវគ្គសាមគ្គីអូឡាំពិកស្ដីពីរដ្ឋបាលកីឡាសម្រាប់គ្រូអប់រំកាយ និងកីឡា ចំនួន២៥នាក់ នៅខេត្តស្ទឹងត្រែងកាលពីព្រឹកមិញនេះ ដោយមានសុទ្ធតែវាគ្មិនពិសេសៗចូលរួម។ តាមរបាយការណ៍របស់មន្ត្រី NOCC បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលច្បាប់រដ្ឋបាលកីឡានេះមានរយៈពេល ៥ ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ នៅមន្ទីរអប់រំ យុវជន និងកីឡា ក្នុងទីរួមខេត្តតែម្ដង ដើម្បីផ្តល់ជូនមន្ត្រី និងគ្រូអប់រំកាយ និងកីឡាតាមវិទ្យាល័យ និងការិយាល័យអប់រំតាមស្រុកក្នុងខេត្តស្ទឹងត្រែង។


វាគ្មិនសំខាន់ៗ ដែលចូលរួមឧទ្ទេសនាមមានលោកវេជ្ជបណ្ឌិតស្ដើង ជាប្រធានអនុគណៈកម្មការ វេជ្ជសាស្រ្តអមគណៈកម្មាធិការជាតិ អូឡាំពិកឧទ្ទេសនាម អំពីរបបអាហារ ភេសជ្ជៈសម្រាប់កីឡាករ-កីឡាការិនី ។ ការត្រួតពិនិត្យដូពីង ការបញ្ជាក់ភេទ ការសង្គ្រោះបឋម និង វេជ្ជសាស្រ្តកីឡា ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាគ្រូឧទ្ទេសនាមអំពី ផែនការកម្មវិធីហ្វឹកហាត់កីឡា ផែនការធ្វើដំណើររបស់ប្រតិភូក្នុងការចេញទៅប្រកួតនៅក្រៅប្រទេស ភាពជាអ្នកដឹកនាំ ប្រវត្តិចលនាអូឡាំពិក និង អំពីអង្គការសាមគ្គីអូឡាំពិក ។

លោកកែវ សារ៉េតនាយកសាលាបាល់ទាត់បាទី ឧទ្ទេសនាមអំពីការលេងដោយយុត្តិធម៌ ការកំណត់និស្ស័យ របស់កីឡាករ ការអភិវឌ្ឍន៍គ្រូបង្វឹកកីឡា ការអភិវឌ្ឍន៍កីឡាករកម្រិតខ្ពស់ និងការដោះស្រាយបញ្ហា ។ លោកបឹង គឹមតោអនុប្រធាននាយកដ្ឋានអប់រំកាយ និង កីឡាឧទ្ទេសនាមអំពីរបៀបធ្វើការជាមួយអ្នកស្ម័គ្រចិត្ត ការទំនាក់ទំនង ការរៀបចំព្រឹត្តិការណ៍ប្រកួត ស្រ្តី និង កីឡា និងពីការរៀបចំអង្គប្រជុំជាដើម ៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត