AFC Cup៖ តើបឹងកេតអង្គរ អាចស្ដារប្រជាប្រិយភាពបានទេ ស្អែកនេះ?

នូ មករា March 13, 2017


ភ្នំពេញ៖ ក្រុមបឹងកេតអង្គរ នឹងត្រូវបើកទ្វាពហុកីឡដ្ឋានជាតិ ទទួលក្រុម Magwe របស់មីយ៉ាន់ម៉ា ដើម្បីបញ្ចប់ជើងទី១ ពូលF នៃពានរង្វាន់ AFC Cup 2017 នាវេលាម៉ោង ៦ល្ងាចស្អែកនេះ ។ ចាំមើលតើក្រុមជើងឯកលីគកំពូលកម្ពុជា ២ជំនាន់នេះ អាចស្ដារប្រជាប្រិយភាព និងស្រោចស្រង់លទ្ធផលល្អបានវិញទេ ស្របពេលក្រុមកំពុងឈរបាតតារាងនោះ?

បើក្រឡេកមើលលទ្ធផល ៥ប្រកួតចុងក្រោយរបស់ក្រុមបឹងកេតអង្គរ មិនថាក្នុងយុទ្ធនាការប្រកួតវគ្គចែកពូល នៃពានរង្វាន់ AFC Cup 2017 នោះទេ សូម្បីលទ្ធផលប្រកួតបើកឆាកលីគកំពូលកម្ពុជា នាដើមរដូវកាលថ្មីនេះ ក៏បឹងកេតអង្គរទទួលបានមិនសូវល្អដែរ ដែលធ្វើឲ្យកើតមានសំណួរជាច្រើនពីអ្នកគាំទ្រ ចំពោះក្រុមមានមូលដ្ឋានមកពីខេត្តកំពង់ចាមមួយនេះ តើភាពខ្លាំងរបស់ក្រុមបឹងកេតពីមុនបាត់ទៅណា?

សម្រាប់លទ្ធផល ៥ប្រកួតចុងក្រោយរបស់បឹងកេត រួមមានពាន AFC Cup 2017 ចាញ់ក្រុម Johor Darul Ta’zim របស់ម៉ាឡេស៊ី ដោយលទ្ធផល ៣-០ ក្រៅដី មុនចាញ់ក្រុមហ្វីលីពីន Global FC ដោយលទ្ធផល ២-០ ក្នុងទឹកដី ។ ចំណែកលីគកំពូលកម្ពុជា ប្រកួតដំបូងស្មើក្រុមព្រះខ័នរាជស្វាយរៀង ២-២, ប្រកួតទី២ ចាញ់ក្រុមក្រសួងការពារជាតិ ៣-០, ប្រកួតទី៣ ឈ្នះក្រុម Cambodian Tiger ៣-១ និងប្រកួតចុងក្រោយស្មើក្រុមវេស្ទើនភ្នំពេញ ៣-៣ ។

ប៉ុន្ដែចំពោះការតាំងចិត្តបែបណា សម្រាប់ការត្រៀមប្រកួតបញ្ចប់ជើងទី១ ក្នុងពូលF ជាមួយក្រុម Magwe ស្អែកនេះ នៅមិនទាន់ដឹងនោះទេ ខណៈនារសៀលនេះ គ្រូបង្វឹកក្រុមបឹងកេតអង្គរលោក John Mcglynn និងថ្នាក់ដឹកនាំក្រុម Magwe នឹងធ្វើសន្និសីទសារព័ត៌មានរួមគ្នាមួយ នៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡា ។ ដូច្នេះចាំមើលថ្នាក់ដឹកនាំទាំងពីរ នឹងនិយាយអ្វីខ្លះ មុនជួបគ្នាថ្ងៃស្អែក លើទីលានពហុកីឡដ្ឋានជាតិ?

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត