លីគកំពូលកម្ពុជា៖ ភ្នំពេញក្រោន និងស្វាយរៀង បន្ដភាពខ្លាំងក្នុងសប្ដាហ៍ទី៤

នូ មករា March 13, 2017


ភ្នំពេញ៖ អតីតក្រុមជើងឯក ៦ជំនាន់ភ្នំពេញក្រោន និងក្រុមព្រះខ័នរាជស្វាយរៀង បានបន្ថែម ៣ពិន្ទុរៀងៗខ្លួន ដើម្បីរក្សាតំណែងកំពូលតារាងពិន្ទុបណ្ដោះអាសន្ន នៅក្នុងការប្រកួតពានរង្វាន់បាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា សប្ដាហ៍ទី៤ បន្ទាប់ពីយកឈ្នះលើគូប្រកួតយ៉ាងចាស់ដៃ កាលពីចុងសប្ដាហ៍កន្លងទៅ ។

សម្រាប់ក្រុមសម្បូរដោយធនធានយុវជនភ្នំពេញក្រោន គឺបានបំបាក់ក្រុមគិរីវង់សុខសែនជ័យ ដោយលទ្ធផល ៦-១ នៅលើទឹកដីរបស់ខ្លួន ដើម្បីទទួលបាន ១០ពិន្ទុជាមួយការប្រកួត ៤លើកឈ្នះ៣ និងស្មើ១ ។ គ្រាប់បាល់ជ័យជម្នះរបស់ភ្នំពេញក្រោន រកបានដោយកីឡាករ Shane Booysen ៣គ្រាប់ម្នាក់ឯង កីឡាករ កុក បូរីស ១គ្រាប់ និង Guto ១គ្រាប់ ។

ចំណែកក្រុមព្រះខ័នរាជស្វាយរៀងវិញ បានលត់ក្រុមអគ្គិសនីកម្ពុជា ដែលខ្ចីកីឡាដ្ឋានខេត្តស្វាយរៀងរបស់ខ្លួនធ្វើម្ចាស់ផ្ទះ ដោយលទ្ធផល ៣-០ ។ កីឡារជួយអតីតក្រុមជើងឯក ឆ្នាំ២០១៣ ឲ្យទទួលបាន ៣ពិន្ទុពីការប្រកួតទី៤ នេះ រួមមានកីឡាករ Obi, សារ៉េត គ្រីយ៉ា និងសឿយ វិសាល ហើយជ័យជម្នះនេះ ក៏ជួយស្វាយរៀងឲ្យមាន ១០ពិន្ទុ ក្រោយឆ្លងកាត់ ៤ប្រកួតឈ្នះ៣ និងស្មើ១ ផងដែរ ។

ដោយឡែកលទ្ធផល ៤ប្រកួតផ្សេងទៀត រួមមានក្រុមបឹងកេតអង្គរ ប្រកួតស្មើក្រុមវេស្ទើនភ្នំពេញ ៣-៣, ក្រុមណាហ្គាវើល ស្មើក្រុមក្រសួងការពារជាតិ ១-១, ក្រុមស៊ីម៉ាក់ ស្មើក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ១-១ និងក្រុម Cambodian Tiger ស្គាល់ពាក្យឈ្នះលើកដំបូង លើក្រុមអាស៊ីអឺរ៉ុប ដោយលទ្ធផល ១-០ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត