ថ្នាក់ដឹកនាំ NOCC នឹងត្រូវផ្លាស់ប្ដូរខ្លះ ខណៈឯកឧត្តមថោង ខុន និងឯកឧត្តមវ៉ាត់ ចំរើន នៅដ៏ដែល

នូ មករា March 11, 2017


ភ្នំពេញ៖ នាថ្ងៃទី២១ ខែមីនា ខាងមុខនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នឹងរៀបចំធ្វើមហាសន្និបាតបោះឆ្នោតរើសថ្នាក់ដឹកនាំ និងកំណត់ទិសដៅសម្រាប់អាណត្តិថ្មីរបស់ខ្លួន ខណៈដែលបណ្ដាសហព័ន្ធកីឡាជាតិ និងក្រុមអ្នកសារព័ត៌មានកីឡាមួយចំនួនបានលើកឡើងថា សម្រាប់អាណត្តិថ្មីនេះ ឯកឧត្តមថោង ខុន ប្រធានដែលជាប្រធាន និង ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការនោះ នឹង ត្រូវបន្តដ៏ដែលក្រៅពីនេះ អាចមានការផ្លាស់ប្ដូរខ្លះ ។


ការលើកឡើងបែបនេះរបស់សហព័ន្ធកីឡាជាតិនិង អ្នសារព័ត៌មានកីឡានោះ គឺបន្ទាប់ពួកគេបានមើលឃើញពីសមិទ្ធផលរីកចម្រើនជាច្រើន ដែលដឹកនាំដោយ ឯកឧត្តមថោង ខុន និង ឯកឧត្តមវ៉ាត់ ចំរើន ក្នុងរយៈពេល៤ឆ្នាំ កន្លងមកនេះ ដោយបានដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឱ្យទទួលបានសមិទ្ធផលធំៗជាច្រើនដោយប្រឹងប្រែង និងជម្រុញសហព័ន្ធកីឡាជាតិឆ្ពោះទៅកាន់ភាពជោគជ័យ ។


សូមបញ្ជាក់ថា សមាសភាពប្រភេទកីឡាអូឡាំពិកដែលចូលរួមមហាសន្និបាតមានចំនួន ១៨ និងមិនអូឡាំពិកមានចំនួន ៩ ។ ចំពោះសិទ្ធិបោះឆ្នោត និងឈរឈ្មោះបោះឆ្នោតគឺសហព័ន្ធជាតិមានសុពលភាពជាសមាជិកពេញសិទ្ធិរបស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាពេញមួយអាណត្តិ ឯបេក្ខជនឈរឈ្មោះត្រូវមានលក្ខន្តិកៈសម្បត្តិគឺបទពិសោធន៍គ្រប់គ្រងការងារ កីឡាអូឡាំពិក និងចលនាអូឡាំពិកយ៉ាងតិច ៨ ឆ្នាំហើយបេក្ខជននោះត្រូវស្ថិតនៅជាសមាជិកប្រតិបត្តិនៃសហព័ន្ធកីឡាអូឡាំពិកជាតិរបស់ខ្លួនបច្ចុប្បន្ន ។ មានសុខភាពល្អស្មារតីកីឡាមុតមាំចេះភាសាបរទេសចំនួន ២ យ៉ាងតិចមានស្នាដៃក្នុងវិស័យកីឡាកន្លងមក ។


គួររំលឹកផងដែរថា លទ្ធផលបោះឆ្នោតជ្រើសរើសសមាជិកប្រតិបត្តិនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីអាណត្តិចាស់២០១៤-២០១៧នោះរួមមាន លោកថោង ខុនបានទទួលការគាំទ្រ១០០ភាគរយ ជាប្រធានអូឡាំពិក ចំពោះអ្នកគាំទ្រដទៃទៀតនោះមានលោកនុត សាអានបានទទួលការគាំទ្រ ១៧សម្លេង លោកសៅ សុខា១៧សម្លេង លោកលី កុសល ១៦សម្លង លោកអ៊ុក សិទ្ធីជាតិ១៧សម្លេងលោកតែម ម៉ឺន ១៧សម្លេង លោកសំ សោភាន់១៧សម្លេង លោកហែម ថុន១៥សម្លេង(ស្លាប់) និង លោករ័ត្ន សាខន ១៤សម្លេង ៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត