ត្រៀមខ្លួន! សំបុត្រទស្សនាគោព្រៃកម្ពុជា ប៉ះឥណ្ឌាលក់ព្រឹកស្អែកនេះ

នូ មករា March 10, 2017


ភ្នំពេញ៖ មកដល់ទៀតហើយ! ការប្រកួតមិត្តភាពអន្ដរជាតិរបស់ក្រុមជម្រើសជាតិកម្ពុជា ដែលនឹងត្រូវបើកទ្វាពហុកីឡដ្ឋានជាតិ ទទួលក្រុមភ្ញៀវជម្រើសជាតិឥណ្ឌា នៅវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី២២ ខែមិនាខាងមុខនេះ ដោយមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ។

សម្រាប់សំបុត្រចូលទស្សនាជំនួបមិត្តភាពអន្ដរជាតិនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសដាក់លក់នៅថ្ងៃទី១១ ខែមិនាស្អែកនេះ ចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ៦ល្ងាច នៅមុខច្រកចូលនៃពហុកីឡដ្ឋានជាតិ ក្នុងតម្លៃ ១ម៉ឺនរៀល សម្រាប់កន្លែងអង្គុយមានដំបូល និង ៥,០០០រៀល សម្រាប់កន្លែងអង្គុយគ្មានដំបូល ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត