កីឡាទាញព្រ័ត្រពង្រឹងខ្លួនឡើងវិញមុនបញ្ជូនអត្តពលិកទៅប្រកួតជើងឯកអាស៊ី និងអាស៊ីអាគ្នេយ៍នៅថៃ

នូ មករា March 9, 2017


ភ្នំពេញ៖ ក្នុងដំណើរឈានទៅកាន់ការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម នាឆ្នាំ២០២៣ និងការប្រកួតអន្តជាតិនាពេលខាងមុខនោះ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកមួយនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីពង្រឹងសមត្ថភាពគ្រូបន្ថែម និងបង្កើនសមត្ថភាពកីឡាករ-កីឡាការិនីលើការហ្វឹកហាត់របស់ខ្លួន ។


អគ្គលេខាធិការសហព័ន្ធកីឡាទាញព្រ័ត្រ អ្នកស្រី ប្រាក់ សម្ជស្ស បានបញ្ជាក់ថា វគ្គបំប៉នរយៈពេលខ្លីនេះ គឺទទួលបានសិក្ខាកាម ៥០នាក់ចូលរួម ដោយសិក្សាពីមូលដ្ឋានគ្រឹះ និងបច្ចេកទេសផ្សេងៗ របស់កីឡាទាញព្រ័ត្រ ។ អ្នកស្រីរំពឹងថា វគ្គបណ្ដុះបណ្ដាលនឹងជំរុញឲ្យវិស័យកីឡាទាញព្រ័ត្រកាន់តែរីកចម្រើន ។ ក្រៅពីបើកវគ្គបណ្ដុះបណ្ដាលខាងលើ បច្ចុប្បន្នកីឡាករ-កីឡាការិនីទាញព្រ័ត្រកម្ពុជា កំពុងហ្វឹកហាត់រៀងរាល់សប្ដាហ៍ ដើម្បីបង្កើនសមត្ថភាពមុនចេញដំណើរទៅថៃ នៅថ្ងៃទី២៤ ខែមេសា ខណៈការប្រកួតព្រឹត្តិការណ៍កីឡាទាញព្រ័ត្រអាស៊ី និងអាស៊ានលើកទី១១ នៅទឹកដីថៃនោះ គ្រោងនឹងធ្វើឡើងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧នេះ ។

យុទ្ធនាការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិលើកដំបូង នៅប្រទេសថៃនោះ អ្នកស្រីពុំទាន់រំពឹងបានមេដាយនោះទេ ប៉ុន្ដែសហព័ន្ធនឹងជំរុញកីឡាករ-កីឡាការិនីឲ្យបញ្ចេញអស់ពីសមត្ថភាព ដើម្បីស្វែងរកចំណាត់ថ្នាក់ល្អជូនជាតិ ៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត