ជើងខ្លាំងលេងអុកដែលធ្លាប់ភ្នាល់ដាក់ជីវិតប្រកាសចូលនិវត្តន៍!

នូ មករា March 9, 2017


ភ្នំពេញ៖ អ្នកលេងអុកដែលធ្លាប់ភ្នាល់ដាក់ជីវិតគឺលោកគ្រួច ចន្ថារិទ្ធ បានប្រាប់ឲ្យដឹងថាលោកឈប់ចូលរួមប្រកួតអុកនៅគ្រប់វេទិកាទាំងអស់ចាប់ពីពេលនេះទៅ ខណៈដែលលោកទើបតែបានក្លាយជាសមាជិកប្រតិបត្តិរបស់សហព័ន្ធកីឡាអុកចត្រង្គកម្ពុជាកាលពីពេលថ្មីៗនេះ ។ ជាអ្នកដែលចេះលេងអុកតាំងពីអាយុ១១ឆ្នាំដោយលេងតាមតូបកាត់សក់នានានៅក្រុងភ្នំពេញនោះ លោកបានក្លាយជាអ្នកលេងអុកដ៏ល្បីល្បាញកាលពីប្រមាណ២០ឆ្នាំមុនដោយធ្លាប់ប្រកាសលេងអុកភ្នាល់ដាក់ជីវិតទៀតផង ។

គេនៅចាំបានថា កាលពីឆ្នាំ២០០១ លោកចន្ថារិទ្ធ លេងបានឋានៈជាជើងឯក ហើយនៅឆ្នាំ២០០៨ និង ២០១៤ ដណ្ដើមបានចំណាត់ថ្នាក់លេខ ២ ទាំង ២លើក ។ គួរបញ្ជាក់ថា នៅក្នុងឆ្នាំ១៩៨២គឺ៣ឆ្នាំក្រោយរបបប៉ុល ពតដួលរលំនោះលោកចន្ថារិទ្ធបានក្លាយជាអ្នកលេងអុកស៊ីលុយវ័យក្មេងជាងគេ ដោយក្រៅពិការសិក្សាលោកតែងតែឆ្លៀតទៅលេងអុកស៊ីលុយជាមួយចាស់ៗរហូតទាល់តែគេរកគូប្រកួតលែងបានតែម្ដង ។

យ៉ាងណាក៏ដោយ អ្នកលេងអុកជើងខ្លាំងរូបនេះធ្លាប់ប្រកួតចាញ់ជើងខ្លាំងឈាវ បូរ៉ាដែលបានគ្រងតំណែងជាស្ដេចអុក២ជំនាន់ជាប់ៗគ្នា។ ពេលនេះលោកចន្ថារិទ្ធបានបញ្ជាក់ថាលោកចាស់ហើយៗទុកឱកាសឲ្យក្មេងៗបញ្ចេញស្នាដៃម្ដងគេនឹងធ្វើខ្លួនគេឲ្យក្លាយជាអ្នកស្រាវជ្រាវកីឡាអុកចត្រង្គនេះសម្រាប់ទុកជាឯកសារដល់អ្នកជំនាន់ក្រោយ ។ ដោយពេលនេះលោកក៏បានក្លាយខ្លួនជាសមាជិកប្រតិបត្តិរបស់សហព័ន្ធអុកចត្រង្គហើយហេតុនេះត្រូវចំណាយពេលជាមួយសមាជិកប្រតិបត្តិដទៃទៀតដើម្បីធ្វើឲ្យសហព័ន្ធជាតិមួយនេះស្មើមុខស្មើមាត់ជាមួយសហព័ន្ធជាតិដទៃទៀត ។ ក្នុងវ័យជាង៥០ឆ្នាំអ្នកលេងអុកជើងចាស់រូបនេះក៏បង្ហាញពីភាពនឿយណាយក្នុងការស្វែងរកដៃគូប្រកួតពីគ្រប់ច្រកល្ហកណាស់ដោយមានចំណូលចិត្តចង់នៅអង្គុយស្រាវជ្រាវវិញម្ដង ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត